កម្សាន្ត៖ តារាសម្តែងស្រី Ruby Lin និង ស្វាមី លោក Wallace Huo បាននាំកូនស្រីអាយុ ៩ ឆ្នាំរបស់ពួកគេទៅមើលកុន ដើរទិញឥវ៉ាន់ និងញ៉ាំការ៉េមជាមួយគ្នាកាលពីថ្ងៃទី ៤ ខែឧសភា កន្លងទៅនេះ។

Ruby Lin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបថតជាច្រើនសន្លឹក ដែលត្រូវបានចែករំលែកនៅលើ Weibo បានបង្ហាញថា Ruby Lin និងស្វាមីរបស់នាង បានកាន់ដៃកូនស្រីរបស់ពួកគេ ដើរតាមផ្លូវ។ ក្នុងវ័យ ៩ ឆ្នាំ កូនស្រីតូចរបស់តារាប្រុសស្រីរូបនេះ មានកម្ពស់ប្រហែល ១៤៥ សង់ទីម៉ែត្រ ជាមួយនឹងមុខដ៏ស្រស់ស្អាត។ ខណៈ Ruby Lin បាន​ចង​សក់​របស់​នាង​ឡើង​ខ្ពស់ ស្លៀក​សម្លៀក​បំពាក់បែប​សាមញ្ញ ។

Ruby Lin និង គ្រួសារ

បន្ទាប់​ពី ​មើល​កុន អ្នកទាំង​បី​ បាន​ទៅ​ផ្សារ​ទំនើប​ ដើម្បី​ទិញ​ទឹកដោះគោ នំប៉័ង និង​ការ៉េម​ស្ត្របឺរី។ ពេល​ឪពុក​និង​កូន​ស្រី​កំពុងញ៉ាំ Ruby Lin បាន​ជួយ​កូន​ស្រី​ចង​សក់។ Paparazzi បាននិយាយថា Wallace Huo ភាគច្រើនដាក់ចង្ការបស់ខ្លួននៅលើដៃ ដោយមើលកូនញ៉ាំ ដោយអាកប្បកិរិយាយកចិត្តទុកដាក់បំផុត។ យ៉ាងណាមិញ ភាពស្និទ្ធស្នាលរបស់គ្រួសារ Ruby Lin បានលុបបំបាត់ពាក្យចចាមអារ៉ាម អំពីបញ្ហាអាពាហ៍ពិពាហ៍របស់ពួកគេ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖  

Ruby Lin និង គ្រួសារ
Ruby Lin និង កូនស្រី
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]