កីឡា៖ យោងតាមការបញ្ជាក់ពីខ្សែការពារ Trent Alexander-Arnold ផ្ទាល់បានឲ្យដឹងថា រូបគេនឹងចាកចេញពីក្លិបហង្សក្រហម Liverpool នៅចប់រដូវកាលនេះ ខណៈដែលអ្នកកាសែត Fabrizio Romano បានរាយការណ៍ថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងផ្លាស់ទៅលេងនៅក្លិប Real Madrid ។

Real Madrid កំពុងត្រូវការខ្សែការពារស្លាបឆ្វេងជាខ្លាំង បន្ទាប់ពីលោក Carlo Ancelotti បានដឹកនាំឲ្យក្រុមនេះធ្លាក់ចេញពីពានរង្វាន់ Champions League និងចាញ់ Barcelona យ៉ាងអាម៉ាស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ Cope Del Rey ស្របពេលដែល Lucas Vazquez ខ្សែការពារស្លាបឆ្វេងក្នុងក្រុមក៏នឹងចាកចេញដែរ។

ការមកដល់របស់ Trent Alexander-Arnold នឹងជួយបំពេញចន្លោះខ្វះខាតរបស់ Real Madrid ហើយក្លិបនឹងផ្ដល់កុងត្រាចំនួន៥ឆ្នាំដល់រូបគេ។

យ៉ាងណាមិញ Trent Alexander-Arnold បានបញ្ចេញវីដេអូប្រកាសចាកចេញពី Liverpool ជាមួយនឹងអំណរគុណនិងការអាឡោះអាល័យ ដោយរូបគេបានឈ្នះពានសំខាន់ៗជាច្រើនជាមួយហង្សក្រហមដូចជាពានរង្វាន់ Premier League ពីរដង, FA Cup និងពាន League Cup ពីរដង , ពាន Fifa Club World Cup ,ពាន Champions League ម្ដងនិងពាន Super Cup ម្ដង៕

🚨 BREAKING: Trent Alexander-Arnold to Real Madrid, here we go! 💣⚪️
— Fabrizio Romano (@FabrizioRomano) May 5, 2025
Decision to leave Liverpool now confirmed as Trent says goodbye to the club after winning one more PL title.
Documents being prepared for Trent to join Real Madrid on a 5 year contract, verbal agreement done. pic.twitter.com/IkmL1VIhWE
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]