ខេត្តមុកដាហាន ប្រទេសថៃ បានរកឃេីញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ពីរករណីលេីមនុស្ស ក្នុងនោះមួយករណីបានស្លាប់អាយុ៥៣ឆ្នាំភេទប្រុស និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ ។ មូលហេតុដែលឆ្លងជំងឺនេះ ដោយសារពួកគាត់បរិភោគសាច់គោឆៅ ដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់ ។ ជំងឺនេះមានឱសថព្យាបាលជាបាន ក្រោយធ្វេីវិនិច្ឆ័យជំងឺច្បាស់លាស់ ។
ជំងឺAnthrax(ពិសធ្យូង) គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis ។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ ក្របី ជាដេីម ។ ជំងឺបង្កឡេីងដោយមេរោគបាក់តឹរីនេះមានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីប៊ីយោទិចគឺមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]