khmertimeskh៖ បុរសជនជាតិខ្មែរ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់ដែលជាគូរស្នេហ៍។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ។ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នគរបាល​ប៉ុស្តិ៍​ដើម​មៀន​បាន​ឲ្យ​ដឹង​ថា នារីរង​គ្រោះ​មានឈ្មោះ Chh.S.R.R. អាយុ​២៧​ឆ្នាំ ជា​អ្នក​បកប្រែ​ភាសា​ចិន រស់នៅ​ក្រុង​តាខ្មៅ ។

ជនសង្ស័យមានឈ្មោះ តាំង វិបុល អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មុនពេល​កើតហេតុ ជនរងគ្រោះ​និង​ជនសង្ស័យ​ជា​សង្សារ​នឹងគ្នា ។

ជនសង្ស័យ​បាន​ប្រច័ណ្ឌ​ហើយ​វាយ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ងងឹតភ្នែក​តែម្តង​។

ឃើញដូចនេះ ក្រុមគ្រួសារជនរងគ្រោះបានចូលទៅឃាត់  ប៉ុន្តែជនសង្ស័យនៅតែបន្តវាយជនរងគ្រោះដោយដំបង និងគប់ដុំថ្មទៅលើនាង។

ភ្លាមៗនោះ ប្រជាពលរដ្ឋបានប្រញាប់ប្រញាល់រាយការណ៍ ប្រាប់សមត្ថកិច្ចក្រុងតាខ្មៅ ឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យ នាំមកសាកសួរ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​នារី​រង​គ្រោះ​ឱ្យ​របួសធ្ងន់​ពិតប្រាកដ​មែន មូលហេតុ​គឺ​ប្រច័ណ្ឌ​នឹង​ជនរងគ្រោះ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តាខ្មៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។

ប្រភពពី៖ khmertimeskh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]