ភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេបានដុតផ្ទះសំបែងរបស់គ្រួសារខ្លួន ក្រោយពេលបង្ក្រាបគ្រឿងញៀន។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ឧសភា ឆ្នាំ២០២៥ នៅចំណុចក្លោងទ្វារវត្តទួលប្រាសាទ ក្នុងភូមិទួលប្រាសាទ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។

អគ្គិភ័យនេះបង្កឡើងដោយឈ្មោះ ជុំ រតនៈ ដែលមានជម្លោះក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀន។
ក្នុងគ្រោះអគ្គិភ័យនេះ ផ្ទះរងការខូចខាតយ៉ាងដំណំ រួមមានសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណកម្មសិទ្ធិដីធ្លី ។

ក្រោយពេលកើតហេតុ លោក ភោគ ឡន អភិបាលក្រុងប៉ោយប៉ែត បានដាស់តឿនឱ្យប្រជាពលរដ្ឋចាកឲ្យឆ្ងាយពីគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន ។
ប្រភពពី៖ khmertimeskh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]