កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពនិងមានឥទ្ធិពលក្និងវិស័យកម្សាន្ត ដែលមិនថានាងលេងម៉ូតសម្លៀកបំពាក់ ឬតុបតែងខ្លួនបែបណាក៏មាន អ្នកគាំទ្រចាប់អារម្មណ៍និងសរសើរជានិច្ច។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ កាលពីយប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥ (ស្មើនឹងព្រឹកថ្ងៃទី៦ខែឧសភា) Jennie បានបង្ហាញខ្លួនក្នុងកម្មវិធី Met Gala ឆ្នាំ២០២៥ ជាមួយនឹងរ៉ូបខ្មៅ Chanel អូសដីជាមួយខោវែង មើលទៅស្រស់ស្អាតនិងទាក់ទាញណាស់ ប៉ុន្តែអ្វីដែលគេកាន់តែចាប់អារម្មណ៍នោះគឺ ការស្លៀកពាក់របស់ Jennie ពេលចូលរួមកម្មវិធីជប់លៀងក្រោយចប់ Met Gala ឬហៅថា Met Gala after party ។

Jennie

ក្នុងនោះ Jennie បានស្លៀកអាវរឹបបែប Corset ពណ៌ខ្មៅរឹបរាង និងពាក់អាវកាក់ស្បៃពីខាងក្នុង បង្អួតស្មាដ៏ស្រស់ស្អាតជាមួយនឹងសំពត់ខ្លីពណ៌ខ្មៅព្រមជាមួយនឹងមួក Chanel របស់នាង ធ្វើឲ្យនាងមើលទៅស្រស់ស្អាតនិងលេចធ្លោខ្លាំងណាស់៕

រូបភាព​​​ថ្មីរបស់ Jennie
រូបភាព​​​ថ្មីរបស់ Jennie
រូបភាព​​​ថ្មីរបស់ Jennie
រូបភាព​​​ថ្មីរបស់ Jennie
រូបភាព​​​ថ្មីរបស់ Jennie

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]