កីឡា៖ កាលពីយប់ថ្ងៃទី៧ខែឧសភា នាវេលាម៉ោង២រំលងអាធ្រាត្រកន្លងទៅនេះ Barcelona បានធ្វើដំណើរទៅចួបម្ចាស់ផ្ទះ Inter Milan ជាស្ដេចពស់ប្រចាំអ៊ីតាលី នៅកីឡដ្ឋាន San Siro ដើម្បីប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ។

ការប្រកួតរវាង Inter Milan និង Barcelona 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Inter Milan និង Barcelona 
ការប្រកួតរវាង Inter Milan និង Barcelona 

ក្នុងនោះ លទ្ធផលនៃការប្រកួតគឺ ស្ដេចពស់ Inter Milan បានចឹកក្រុមភ្ញៀវ Barcelona ៤ ទល់នឹង៣ ដែលសរុបការប្រកួតទាំងពីរជើងគឺ Inter Milan បានយកឈ្នះភាគីរបស់លោក Hansi Flick ក្នុងលទ្ធផល ៧ ទល់នឹង៦ ធ្វើឲ្យ Inter Milan កក់កៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League ដោយជោគជ័យ ខណៈBarcelona វិញបានត្រឹមស្ពាយបរាជ័យត្រឡប់ទៅផ្ទះវិញ។

ការប្រកួតរវាង Inter Milan និង Barcelona 
ការប្រកួតរវាង Inter Milan និង Barcelona 

ក្នុងការប្រកួតនេះដែរ ភាគី Inter Milan ជាអ្នកបើកឆាកស៊ុតបញ្ចូលទី១គ្រាប់ដោយ Lautaro Martinez នានាទីទី២១ ហើយគ្រាប់ទី២ដោយមិត្តរួមក្រុម Hakan Calhanoglu ចេញពីបាល់ប៉េណាល់ទី នៅនាទីទី៤៥ មុននឹង Eric Garcia ខាង Barcelona ស៊ុតតាមបាន១គ្រាប់នៅនាទីទី៥៤ បន្តដោយ Dani Olmo តាមស្មើ ២ ទល់នឹង២ នានាទីទី៦០។

ការប្រកួតរវាង Inter Milan និង Barcelona 

យ៉ាងណាមិញ គ្រាប់បាល់នៅកើតមាន ពេល Barcelona នាំមុខដោយ Raphinha នាទីទី៨៧ តែ Francesco Acerbi របស់ Inter Milan តាមស្មើ ៣ ទល់នឹង៣ នៅនាទីទី៩០+៣ ម៉ោងបន្ថែម។ Davide Frattesi ក៏បានបញ្ចប់ក្ដីសង្ឃឹមរបស់ Barcelona នៅនាទីទី៩៩ដោយរកបាន១គ្រាប់ទៀតឲ្យ Inter Milan យកឈ្នះដោយជោគជ័យ។

ការប្រកួតរវាង Inter Milan និង Barcelona 
ការប្រកួតរវាង Inter Milan និង Barcelona 

សូមទស្សនាវីដេអូការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាង Inter Milan និង Barcelona 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]