ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០​២៥ ត្រីក្លាសេប្រមាណជាង០២តោននិងត្រីកន្ធរបង្កក ទំងន់៥០០គីឡូក្រាមដែលនាំចូលពីក្រៅប្រទេសដោយគ្មានលិខិតអនុញ្ញាតិត្រូវវបានមន្រ្តីជំនាញស្ទាក់ឃាត់នៅស្រុកបវេលខេត្តបាត់ដំបង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ​ ដាញ់​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ យី​ យក់សាន

នាយការិយាល័យនគរបាល​ប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃ​ស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត០១គ្រឿង ម៉ាក​Hyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច​ ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹក ជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល​ (នាំចូល​ពីប្រ ទេសថៃ ) ។

នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញត្រី(ត្រីប្រាក្លាសេ) ទំងន់ប្រហែល2,000kg និងត្រីកន្ធរបង្កក ទំងន់ 500kg ។ ចំពោះត្រីនិងមធ្យោបាយព្រមទាំងអ្នកបេីករថយន្ត​ មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកចាត់វីធានការ។

ប្រភពពី៖ vayofm

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]