កម្សាន្ត៖ តាមរយៈការបង្ហោះ នៅលើផេកផ្លូវការ Preah Khan Reach Svay Rieng FC បានឲ្យដឹងថា តារាចម្រៀង សុខ សម្បត្តិនឹងមានវត្តមាន ធ្វើការសម្តែងនៅម៉ោងសម្រាកវគ្គទី១ ក្នុងការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រ រវាងព្រះខ័នរាជស្វាយរៀង ដែលនឹងប្រកួតជាមួយក្រុមបាល់ទាត់ FC Arkadag។

តាមប្រភពដដែលបានឲ្យដឹងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League 2024/2025 រវាងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយក្រុមបាល់ទាត់ FC Arkadag នឹងប្រព្រឹត្តទៅ នាថ្ងៃទី១០ ខែឧសភា ខាងមុខនេះក្នុងពហុកីឡដ្ឋានមរតកតេជោដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា តារាចម្រៀង សុខ សម្បត្តិ ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងដ៏មានទេពកោសល្យម្នាក់ ព្រោះលោកទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជារឿយៗ ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកអំពី សមត្ថភាពដែលរូបលោក ចូលចិត្តយកសម្លេងនានា យកមកធ្វើភ្លេង ក៏ដូចជារកទំនុកចម្រៀងភ្លាមៗ​ ដែលបទចម្រៀងជាច្រើន ដែលល្បីៗមានដូចជា «អប្សរអង្គរសង្រ្កាន្ត» ក៏ដូចជា «ក្រោមទង់ជាតិតែមួយ» ជាដើម៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]