ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារនៅតែជាកង្វល់សុខភាពដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០១៤ ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកធ្វើឱ្យកុមារអាយុក្រោម៥ឆ្នាំ ប្រឈមនូវផលប៉ះពាល់មួយចំនួនដូចជា៖ ឧស្សាហ៍ឈឺ ខ្សោយបញ្ញា ការអភិវឌ្ឍខួរក្បាលយឺតយ៉ាវ ។ល។ កង្វះអាហារូបត្ថម្ភ ក៏នៅតែជាដើមហេតុមួយផ្សេងទៀត ដែលអាចធ្វើឲ្យអាត្រាកុមារដែលប្រឈមជំងឺទឹកនោមផ្អែម មានការកើនឡើងគួរឲ្យបារម្ភ [1]។    

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងអប់រំយុវជននិងកីឡា សហការជាមួយ ក្រុមហ៊ុន Danoneកម្ពុជា បានរៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ សុខភាពកុមារ និងជាតិដែក ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជននិងកីឡា និង លោកDanish Rahman នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងរួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារនិងផ្សព្វផ្សាយអំពីការអនុវត្តសុវត្ថិភាពចំណីអាហារតាមសាលារៀននៅប្រទេសកម្ពុជា។            

រូបភាព

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ កុមារជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ចំណីអាហារល្អនាំមកនូវសុខភាពល្អ ដើម្បីសម្រេចបានលទ្ធផលសិក្សាល្អរបស់កុមារ។ ភាពជាដៃគូជាមួយ ក្រុមហ៊ុន Danone នឹងអាចធានាបាននូវសុវតិ្ថភាពចំណីអាហារ តាមរយៈការបង្កើតទម្លាប់បរិភោគអាហារដែល មានតុល្យភាពអាហារូបត្ថម្ភសមស្រប និងចៀសវាងភេសជ្ជៈផ្អែម ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ និងក្លាយជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ

រូបភាព

លោក Danish Rahman​ បានលើកឡើងថា៖ បេសកកម្មរបស់យើង គឺផ្តល់សុខភាពតាមរយៈអាហារទៅកាន់មនុស្សកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ដូចនេះហើយ ក្រុមហ៊ុន Danone កម្ពុជា គាំទ្រ និងបន្តកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួមកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែក ដើម្បីធានាបានថា កុមារទទួលបានអ្វីដែលល្អបំផុត តាមរយៈការបង្កើនចំណេះដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និងការផ្តល់អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី ជាដំណោះស្រាយសុខភាព ដែលអាចជួយឲ្យកុមារលូតលាស់បានយ៉ាងពេញលេញ

រូបភាព

យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន នឹងផ្តល់ការអប់រំដល់គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សនុសិស្ស និងសាធារណជនអំពី៖

១.        ការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ៣ក្រុម អាហារថាមពល អាហារសាងសង់ និងអាហារការពារ(តិចខ្លាញ់ តិចអំបិល តិចស្ករ)

២.        អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី

៣.        ការចៀសវៀងភេសជ្ជៈផ្អែម

យុទ្ធនាការអប់រំនេះនឹងត្រូវបានផ្សព្វផ្សាយ តាមរយៈសម្ភារៈអប់រំនៅតាមសាលារៀន វីដេអូអប់រំ សាធារណៈ និងការពង្រីកវិសាលភាពផ្សព្វផ្សាយ តាមរយៈអ្នកបង្កើតមាតិកាផ្សេងៗ។

សូមចូលរួមយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនទាំងអស់គ្នា!

[1] Dilek.S et al. Determination of malnutrition status of children with diabetes during diagnosis. Human Nutrition & Metabolism. 

https://doi.org/10.1016/j.hnm.2021.200123

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]