តៃវ៉ាន់៖ អ្នកស្រី Hoang Xuan Mai ដែលត្រូវបានគេស្គាល់ថា ជាម្តាយរបស់តារាសម្តែងស្រី Barbie Hsu ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារ គាំ.ងបេះដូង កាលពីដើមខែឧសភា។

យោងតាម Makiyo ដែលជាមិត្តជិតស្និទ្ធរបស់ Barbie Hsu បាននិយាយថា អ្នកស្រី Hoang Xuan Mai បានគាំងបេះដូងភ្លាមៗ ហើយស្ទើរតែមិនអាចក្រោកឈរ និងមិនអាចដកដង្ហើមបាន។ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា អ្នកស្រីមានរោគសញ្ញារបួសផ្លូវកាយ និងផ្លូវចិត្ត ហើយឥឡូវ អ្នកស្រីត្រូវការព្យាបាលជាប្រចាំ និងត្រូវបានផ្តល់ថ្នាំរំញោចបេះដូង ប៉ុន្តែប្រសិទ្ធភាព នៅមានកម្រិត។

លើសពីនេះ ការឈឺចាប់ក្នុងការបាត់បង់កូនស្រី ក៏បានធ្វើឱ្យអ្នកស្រីយំទាំងយប់ទាំងថ្ងៃ ហើយសុខភាពទូទៅ ក៏បានធ្លាក់ចុះ។ បច្ចុប្បន្ន ម្តាយរបស់ Barbie Hsu កំពុងត្រូវបានបុគ្គលិកពេទ្យមើលថែយ៉ាងល្អ។
តាមរយៈប្រភព Sohu បាននិយាយថា ដោយសារតែបារម្ភពីសុខភាពម្តាយ ទើប Dee Hsu ដែលជាប្អូនស្រីរបស់ Barbie Hsu បានសម្រេចចិត្តផ្លាស់ទៅ រស់នៅជាមួយគ្នា ។ ខណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម ទស្សនិកជនជាច្រើនបានសម្តែងការអាណិតអាសូរចំពោះអ្វីដែលបានកើតឡើងចំពោះគ្រួសារ Hsu ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]