កម្សាន្ត៖ តារាចម្រៀងប៉ុប Madonna បានទាក់ទាញការចាប់អារម្មណ៍ ដោយតុបតែងខ្លួន ស្លៀកស្ទីលស៊ិចស៊ី ពេលនាងរៀបចំកម្មវិធីខួបកំណើតឲ្យមិត្តប្រុស វ័យ ២៩ឆ្នាំ Akeem Morris កាលពីថ្ងៃទី ៤ ឧសភា កន្លងទៅនេះ។

នៅក្នុងពិធីជប់លៀងនោះ តារាចម្រៀង Madonna បានតុបតែងខ្លួនស្លៀកពាក់ស៊ិចស៊ី ក្នុងឈុតអាវស្ដើងមើលឃើញអាវក្នុង និងខោដែលត្រូវគ្នា។ តារាចម្រៀងរូបនេះ ក៏បានតុបតែងមុខមាត់យ៉ាងខ្លាំង ជាមួយនឹងបបូរមាត់ពណ៌ក្រហម និងវ៉ែនតាទាន់សម័យ ដើម្បីលើកសម្រស់ឲ្យមើលទៅកាន់តែក្មេងជាងវ័យ និងមានមន្តស្នេហ៍។ ខណៈ មិត្តប្រុសរបស់នាង ដែលកីឡាករបាល់ទាត់ Akeem Morris បានស្លៀកពាក់ ខោអាវកីឡា និងមួកកីឡាបេស្បល។

តារាចម្រៀងរូបនេះ ក៏បានបង្ហោះរូបថត ជាបន្តបន្ទាប់ ពីពិធីជប់លៀងលើ Instagram ដោយបានបង្ហាញសារថា៖ «រីករាយថ្ងៃកំណើតដល់ Taurus ដែលខ្ញុំចូលចិត្ត»។ ខណៈនៅក្នុងរូបថត គេអាចមើលឃើញពីសកម្មភាព ដែលនាងបានឱបគូស្នេហ៍យ៉ាងស្និទ្ធស្នាល ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]