កម្សាន្ត៖ អាចនិយាយបានថា កាន់តែធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ ទៅលើស្ទាយ៍ថ្មីៗ របស់តារាចម្រៀងស្រី ពេជ្រ សូលីកា ដែលតែងតែបានបង្ហាញពីភាពស្រស់ស្អាត មានមន្តស្នេហ៍ ក៏ដូចជាសម្រស់ដ៏ក្មេងជាងវ័យរបស់នាង មិនថាក្នុងពេលចេញកម្សាន្តជាលក្ខណៈផ្ទាល់ខ្លួន ឬបង្ហាញវត្តមានក្នុងការចូលរួមក្នុងកម្មវិធីផ្សេងៗឡើយ។

ថ្មីៗនេះ តារាចម្រៀងស្រី ពេជ្រ សូលីកា ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ព្រមជាមួយនឹងការលេងស្ទាយ៍យ៉ាងស្រស់ស្អាត ក្នុងឈុតរ៉ូបដ៏ទាក់ទាញ និងគួរឲ្យស្រលាញ់ ក្នុងពេលចូលរួមពិធីមង្គលការបស់តារាចម្រៀងស្រី កញ្ញា រ៉ាប៊ី ដែលការបង្ហាញខ្លួនលើកនេះ រូបនាង នៅតែមានភាពលេចធ្លោ ស្រស់ស្អាតមានមន្តស្នេហ៍ ដូចព្រះនាង។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញហើយ អ្នកគាំទ្រជាច្រើន បង្ហាញការសរសើរ ចំពោះ ភាពទាក់ទាញ សម្រស់មានមន្តស្នេហ៍ក្មេងជាងវ័យ របស់តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]