កម្សាន្ត៖ តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា និងអតីតស្វាមី លោក អ៉ិត រ៉ាដា បានលែងលះគ្នា បញ្ចប់ជីវិតគូ ដែលខំសាងជាង ១៦ឆ្នាំហើយក៏ពិតមែន ប៉ុន្តែមហាជនក៏ដូចជាអ្នកសិល្បៈ បានចេញមកវែកញែកជុំវិញរឿងរ៉ាវនៃការបែកបាក់នេះ ថាទំនងជាជាប់ពាក់ព័ន្ធនឹងភាពងប់ងល់នៃជំនឿ។

ថ្មីៗនេះ អ្នកនាង មាស សុខសោភា បានចេញមុខអះអាងម្តងហើយម្តងទៀតថា អ្វីដែលខ្លួនធ្វើ គ្រាន់ជាការដឹងគុណលើបុគ្គលដែលខ្លួនហៅថាលោកឪ (តាសក់សភ្នំត្បែង) ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ អ្នកនាងបានចេញមុខការពារលោក វង្ស ចក្រាយយុទ្ធ ហៅតាសក់សភ្នំត្បែងជាថ្មី ក្រោយដឹងថាអតីតស្វាមីប្តឹងបុគ្គលរូបនោះ ដោយអះអាងថា រាល់ការបរិច្ចាគជូនតាសក់សភ្នំត្បែង គឺជាផ្តល់ឱ្យដោយខ្លួនឯង មិនមែនជាការបោកប្រាស់អ្វីឡើយ។

ទន្ទឹមនេះ អ្នកនាងបានលើកឡើងដែរថា ខ្លួននិងតាសក់សនោះ គឺមានការធ្វើជំនួញជាមួយគ្នាផងដែរ។ សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]