កម្សាន្ត៖ ធ្វើឲ្យហ្វេនៗជាច្រើនមានការចាប់អារម្មណ៍ ក្រោយពី តារាចម្រៀងស្រី Taylor Swift និង គូស្នេហ៍ លោក Travis Kelce បានលេចមុខជាថ្មីនៅទីក្រុង Philadelphia កាលពីថ្ងៃអាទិត្យ ខណៈពេលដែលកំពុងប្រារព្ធទិវាមាតា ជាមួយម្តាយរបស់ Travis គឺ Donna Kelce បងប្រុស Jason Kelce និងបងថ្លៃស្រី Kylie Kelce ។

ក្រុមគ្រួសារមួយនេះ បានបង្ហាញភាពរីករាយនឹងការទទួលទានអាហារ នៅភោជនីយដ្ឋានមួយកន្លែង នេះបើយោងតាមអ្នកលេង TikTok @_theblackdogstan ដែលបានបង្ហោះរូបថតពីការដើរលេងរបស់គូស្នេហ៍មួយនេះ។

ការបង្ហាញខ្លួនដ៏កម្ររបស់ Taylor Swift និង គូស្នេហ៍ គឺបានកើតឡើង នៅពេលដែលពួកគេ បានរក្សាភាពស្ងៀមស្ងាត់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពី Super Bowl ត្រូវបានបញ្ចប់ កាលពីខែកុម្ភៈ។

ប៉ុន្តែទោះបីជាមានពាក្យចចាមអារ៉ាម អំពីការបែកបាក់គ្នាក៏ពិតមែន ប៉ុន្តែប្រភពមួយបានប្រាប់សារព័ត៌មាន Page Six នៅចុងខែមេសាថា Taylor និង Travis នៅតែមានភាពរឹងមាំ និងផ្អែមល្ហែម ផងដែរ៕
ប្រភព៖ PageSix
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]