កម្សាន្ត៖ តារាសម្តែងស្រី Chompoo Araya បានបង្ហោះរូបថត និងបង្ហាញពីក្តីស្រលាញ់របស់នាង ចំពោះស្វាមី ក្នុងឱកាសគម្រប់ខួបអាពាហ៍ពិពាហ៍ ១០ឆ្នាំ របស់ពួកគេ។

Chompoo Araya និង ស្វាមី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្ដែងស្រី Chompoo Araya បាននិយាយថា ដើមឡើយគូស្វាមីភរិយាអ្នកទាំងពីរ គ្រោងនឹងប្រារព្ធខួបគម្រប់ ១០ឆ្នាំ យ៉ាងអធិកអធម ប៉ុន្តែ ដោយសារតែអ្នកទាំងពីររវល់ខ្លាំងពេក ទើបសម្រេចចិត្តពន្យារពេលដល់ឆ្នាំទី១២។ តារាស្រីរូបនេះ ក៏បានបង្ហើបថា នៅថ្ងៃខួប ស្វាមីនាងបានអញ្ជើញនាង ទៅញ៉ាំអាហារ ប៉ុន្តែនាងបានបដិសេធ ដោយបានលើកឡើងថា៖ «រាល់ឆ្នាំ ខ្ញុំទៅលេងទីក្រុង Cannes ពេលប្តីខ្ញុំអញ្ជើញខ្ញុំទៅញ៉ាំ ខ្ញុំថានឹងមិនញ៉ាំម្សៅ ឬនៅយប់ជ្រៅនោះទេ គឺដើម្បីរៀបចំកម្មវិធីនាពេលខាងមុខនេះ»។

Chompoo Araya និង ស្វាមី

តារា​ស្រីរូបនេះ ថែមទាំងបានបង្ហាញទៀតថា «១០​ឆ្នាំ​នៃ​សុភមង្គល​របស់​ខ្ញុំ។ រូបភាព​នេះ​ ប្រហែល​មិន​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​វា​ល្អ​ឥត​ខ្ចោះ​ក្នុង​លក្ខណៈ​គ្រួសារ​របស់​ខ្លួន ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត។ ពេលវេលា​ដើរ​លឿន​ណាស់ អ្វីៗ​នៅ​តែ​ដិតដាម​ក្នុង​ចិត្ត»។

Chompoo Araya និង ស្វាមី

Chompoo Araya ក៏បានទម្លាយអាថ៌កំបាំងក្នុងការរក្សាចំណងអាពាហ៍ពិពាហ៍ គឺការគោរព និងស្វែងយល់ពីអត្តសញ្ញាណរបស់គ្នាទៅវិញទៅមក។ នាងបានបញ្ចេញមតិថា ភាពស្ងប់ស្ងាត់ របស់ស្វាមីនាង Nott គឺជាមន្តស្នេហ៍ ដែលនាងចូលចិត្តបំផុត ព្រោះវាជាភាពស្ងប់ស្ងាត់ដែលជួយធ្វើឱ្យជីវិតមានតុល្យភាព៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo Araya
Chompoo Araya
Chompoo Araya និង ស្វាមី
Chompoo Araya និង ស្វាមី
Chompoo Araya និង ស្វាមី
Chompoo Araya និង ស្វាមី
Chompoo Araya និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]