កីឡា៖ ពិតណាស់ កាលពីយប់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥ កន្លងទៅនេះ Barcelona បានបើកកីឡដ្ឋានស្វាគមន៍ក្រុមភ្ញៀវ Real Madrid ក្នុងជំនួប El Clasico លើកទី៤ នារដូវកាលនេះ។


ក្នុងនោះ ភាគីលោក Hansi flick បានយកឈ្នះ Real Madrid ៤ ទល់នឹង៣ ទាំងដែល Kylian Mbappe តារាឆ្នើមរបស់ Real Madrid បានស៊ុតបញ្ចូលទីនាំមុខ២គ្រាប់មុនទៅហើយ។


Eric Garcia រកបាន១គ្រាប់នៅនាទីទី១៩ បូកបន្ថែមជាមួយ Lamine Yamal នៅនាទីទី៣២ ជួយឲ្យ Barcelona តាមស្មើ Real Madrid ២ ទល់នឹង២ ហើយនានាទីទី ៣៤ និង ៤៥ Raphinha រកបាន២គ្រាប់បន្ថែមទៀតជួយឲ្យ Barcelona វាយបកបាន ៤ ទល់នឹង២ តែយ៉ាងណាមិញនានាទីទី៧០ Kylian Mbappe បានស៊ុត១គ្រាប់ទៀត ជួយឲ្យ Real Madrid តាម ៤ ទល់នឹង៣ ដោយរក្សាគ្រាប់បាល់នេះរហូតដល់ចប់ការប្រកួត។


នេះជាបរាជ័យលើកទី៤ហើយសម្រាប់ Real Madrid ទល់នឹង Barcelona នារដូវកាលនេះ ដោយលើកទី១ Real Madrid ចាញ់ ៤ ទល់នឹង០, លើកទី២ ចាញ់ ២ ទល់នឹង៥ លើកទី៣ចាញ់ ៣ ទល់នឹង២។

ស្ថិតិនេះបានធ្វើឲ្យ Barcelona បានបំបែកកំណត់ត្រាដ៏ពិសេសមួយទល់នឹងក្រុមមួយនេះ ដោយបានក្លាយជាក្រុមស៊ុតបញ្ចូលទីទល់នឹង Real Madrid បានច្រើនគ្រាប់ជាងគេក្នុង១រដូវកាលគឺសរុប ១៦គ្រាប់ ដោយបំបែកកំណត់ត្រាចាស់នៅរដូវកាល ២០១១/២០១២ ដែលស៊ុតបាន១៣គ្រាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]