កីឡា៖ Lamine Yamal ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់ Barcelona គិតថាក្រុមរបស់ខ្លួនគួរតែបានស៊ុតបញ្ចូលទីទល់នឹង Real Madrid ច្រើនគ្រាប់ជាងនេះ ក្រោយបញ្ចប់ការប្រកួត El Clasico រួចមក។

ការប្រកួត El Clasico
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីយប់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥ កន្លងទៅនេះ Barcelona បានបើកកីឡដ្ឋានស្វាគមន៍ក្រុមភ្ញៀវ Real Madrid ក្នុងជំនួប El Clasico លើកទី៤ នារដូវកាលនេះ ក្រោយយកឈ្នះភាគីលោក Carlo Ancelotti ចំនួន៣លើករួចមកហើយ នារដូវកាលនេះ។

ការប្រកួត El Clasico

ចប់ការប្រកួត ភាគីលោក Hansi flick បានយកឈ្នះ Real Madrid ៤ ទល់នឹង៣ ទាំងដែល Kylian Mbappe តារាឆ្នើមរបស់ Real Madrid បានស៊ុតបញ្ចូលទីនាំមុខ២គ្រាប់មុនទៅហើយ។

ការប្រកួត El Clasico

Eric Garcia រកបាន១គ្រាប់នៅនាទីទី១៩ បូកបន្ថែមជាមួយ Lamine Yamal នៅនាទីទី៣២ ជួយឲ្យ Barcelona តាមស្មើ Real Madrid ២ ទល់នឹង២ ហើយនានាទីទី ៣៤ និង ៤៥ Raphinha រកបាន២គ្រាប់បន្ថែមទៀតជួយឲ្យ Barcelona វាយបកបាន ៤ ទល់នឹង២ តែយ៉ាងណាមិញនានាទីទី៧០ Kylian Mbappe បានស៊ុត១គ្រាប់ទៀត ជួយឲ្យ Real Madrid តាម ៤ ទល់នឹង៣ ដោយរក្សាគ្រាប់បាល់នេះរហូតដល់ចប់ការប្រកួត។

ការប្រកួត El Clasico

ក្នុងនោះដែរ  Fermin Lopez ឆ្លៀតស៊ុតបាន១គ្រាប់ចុងម៉ោងតែ ត្រូវអាជ្ញាកណ្ដាលដកចេញដោយសារជាបាល់ជំហរក្រៅល្បែង (Offside)។

ការប្រកួត El Clasico

ដោយឡែក Yamal គិតថា Barcelona ពិតជាធ្វើបានល្អខ្លាំងដែលបានរួមចំណែកស៊ុត១គ្រាប់ ជួយ Barcelona ឲ្យឈ្នះគូប្រជែងដ៏ស្វិតស្វាញនោះគិតថា ក្រុមរបស់គេគួរតែស៊ុតលើ Real Madrid បានច្រើនជាងនេះ៖

"Barca គឺជាក្លិបនៃជីវិតខ្ញុំ...ការដែលបានលេងនៅ Clasico និងបានស៊ុតបញ្ចូលទី១គ្រាប់ទៀតនោះគឺពិតជាអស្ចារ្យណាស់! ពួកយើងគួរតែស៊ុតបានច្រើនគ្រាប់ជាងនេះ!"

កីឡាករ Lamine Yamal 

ប្រភព៖: sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]