តៃវ៉ាន់៖ លោក DJ Koo ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់ តារាសម្ដែងស្រី Barbie Hsu បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងរយៈពេល ១០០ ថ្ងៃបន្ទាប់ពី ភរិយា បានទទួលមរណភាព ដោយសារជំងឺផ្តាសាយនៅក្នុងប្រទេសជប៉ុន។

នៅក្នុងរូបថត ដែលត្រូវបានចែករំលែកនៅលើ Weibo លោក DJ Koo បានពាក់អាវយឺតពណ៌ខ្មៅ មួកកីឡាបេស្បល និងវ៉ែនតាពណ៌ខ្មៅ មើលទៅហាក់ ដូចជាស្លេកស្លាំង ។ បើប្រៀបធៀបទៅនឹងពេលដែលប្រពន្ធរបស់លោក នៅមានជីវិត ពេលនេះ DJ Koo មើលទៅចាស់ជាងមុន ស្បែកស្រអាប់ និងមើលឃើញស្នាមជ្រួញនៅលើកញ្ចឹងករបស់លោកយ៉ាងច្បាស់។

មតិនៅលើ Weibo បាននិយាយថា DJ Koo បានដួល បន្ទាប់ពីប្រពន្ធរបស់លោកបានទទួលមរណភាព។ ប្រភពមួយចំនួនដែលជិតស្និទ្ធនឹងគ្រួសារ បាននិយាយថា វាមានរយៈពេល ១០០ ថ្ងៃហើយចាប់តាំងពី Barbie Hsu បានទទួលមរណភាព ប៉ុន្តែ DJ Koo នៅតែមិនអាចយកឈ្នះលើការឈឺចាប់របស់ខ្លួនបាន រូបលោក បានបាត់បង់ការលើកទឹកចិត្តក្នុងការរស់នៅ ហើយលែងបន្តគោលដៅអាជីពរបស់ខ្លួនទៀតហើយ ខណៈកាលពីមុន រូបលោក មានសុខភាពល្អ និងតែងតែបង្ហាញខ្លួន ក្នុងម៉ូតសំលៀកបំពាក់បែបទាន់សម័យ។

យោងតាម 163 ពិធីជប់លៀង ដែល DJ Koo បានចូលរួមត្រូវបានរៀបចំឡើងដោយប្អូនស្រី Barbie Hsu និងស្វាមីអ្នកជំនួញ ដោយពួកគេបានអញ្ជើញម្តាយ និងបងប្អូនរបស់ពួកគេ មកទទួលទានអាហារពេលល្ងាចនៅថ្ងៃបុណ្យម្ដាយ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]