កីឡា៖ លោក Carlo Ancelotti បានយល់ព្រមក្នុងការផ្លាស់ទៅដឹកនាំក្រុមជម្រើសជាតិ ប្រេស៊ីល ហើយបន្ទាប់ពីចាកចេញពីក្លិប Real Madrid រួចមក នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano ។

លោក Carlo Ancelotti 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិ ប្រេស៊ីល 

ពិតណាស់ Real Madrid បានសម្រេចចិត្តចែកផ្លូវជាមួយអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះហើយ ក្រោយលោកបានដឹកនាំឲ្យក្រុមចាញ់ Barcelona ទាំងបួនលើកនារដូវកាលនេះ និងធ្វើឲ្យរបូតពាន Champions League និង Copa Del Rey ទៀតផង។

លោក Carlo Ancelotti 

ឥឡូវនេះ លោកបានសម្រេចចិត្តថានឹងផ្លាស់ទៅដឹកនាំ ក្រុមសាំបា ប្រេស៊ីល ដោយទទួលបានប្រាក់ឈ្នួលដល់ទៅ១០លានអឺរ៉ូ (ស្មើនឹង១១លានដុល្លារ)ក្នុងមួយឆ្នាំឯណោះ ដោយលោកនឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែមចំនួន៥លានអឺរ៉ូ (ស្មើនឹង ៥.៥ លានដុល្លារ)បើសិនលោកដឹកនាំប្រេស៊ីលឲ្យឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦។

លោក Carlo Ancelotti 

គួរបញ្ជាក់ផងដែរថា លោក Carlo Ancelotti បានដឹកនាំឲ្យ Real Madrid ឈ្នះពានរង្វាន់ពិសេសៗជាច្រើនដូចជា Champions League ៣ដង, UEFA Super Cup ចំនួន៣លើក, La Liga ចំនួន២លើក, Copa Del Rey ចំនួន២លើក, Supercopa de Espana ចំនួន២លើក, Club World Cup ២លើកនិង Intercontinental Cup ចំនួន១លើក៕

លោក Carlo Ancelotti 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]