កម្សាន្ត៖ សេដ្ឋីវ័យក្មេង Kylie Jenner និង គូស្នេហ៍ លោក Timothée Chalamet បានទាក់ទាញចំណាប់អារម្មណ៍ ក្នុងអំឡុងពេលរាត្រីណាត់ជួបគ្នា ចូលរួមទស្សនាក្នុងការប្រកួត New York Knicks ទល់នឹង Boston Celtics ប៉ុន្មានថ្ងៃបន្ទាប់ពីការបង្ហាញខ្លួនលើកម្រាលព្រំក្រហមរបស់ពួកគេ។

ក្នុងនោះដែរ លោក Timothée Chalamet បានបង្ហាញខ្លួន ដោយពាក់អាវពណ៌ខ្មៅដៃវែង និងអាវយឺត Knicks ជាមួយខោខ្លីពណ៌ខ្មៅ និងស្បែកជើងកវែងពណ៌ត្នោត។ ខណៈ Kylie ក៏បានតុបតែងខ្លួន ស្លៀកខោស្បែក និងអាវពណ៌ខ្មៅ ។

ការបង្ហាញខ្លួនលើកនេះ Timothée Chalamet និង Kylie បានកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល ខណៈពេលដែលពួកគេឆ្លៀតពេលពិសេស ថតរូបសម្រាប់អ្នកថតរូប ផងដែរ៕
ប្រភព៖ PageSix
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]