កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid មិនត្រឹមតែចង់បានខ្សែការពារ Trent Alexander-Arnold ទេតែក្លិបកំពុងសម្លឹងចង់តាមប្រមាញ់ខ្សែការពារ Ibrahima Konate ផងដែរ។

ពិតណាស់ Real Madrid នឹងប្រកាសចែកផ្លូវជាមួយលោក Carlo Ancelotti នាពេលឆាប់ៗនេះដែរ ដោយគ្រូបង្វឹកមកដឹកនាំក្លិបបន្តគឺលោក Xabi Alonso ដែលជាអតីតកីឡាកររបស់ Real Madrid ។

លោក Alonso បានស្នើសុំទៅក្លិបឲ្យទិញខ្សែការពារបន្ថែមខណៈដែលខ្សែការពារមានក្នុងក្រុមស្រាប់ជាច្រើនបានរងរបួស។

ដូច្នេះ Real Madrid បានដាក់គោលដៅលើ Konate ដែលពេលនេះពុំទាន់មានការពិភាក្សាលើកុងត្រាថ្មីជាមួយនឹងក្លិបហង្សក្រហម Liverpool នោះឡើយ ស្របពេលកុងត្រារបស់គេជាមួយក្លិបនឹងអស់សុពុលភាពនាខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះហើយ៕

ប្រភព៖: facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]