កម្សាន្ត៖ ការលាតត្រដាងថ្មីៗរបស់អ្នកដឹកនាំរឿង Wong Jing អំពីជីវិតស្នេហា របស់កំពូលតារាសម្ដែង លោក Andy Lau បានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង។ ខណៈ អ្នកដឹកនាំរឿង Wong Jing បានចែករំលែកថា ការក្លាយជាមិត្តស្រីរបស់តារាល្បី ដូចជា Andy Lau មិនមែនជារឿងសាមញ្ញនោះទេ។

អ្នកដឹកនាំរឿងរូបនេះ បានបង្ហើបថា ពេលដែលពួកគេកំពុងមានទំនាក់ទំនងស្នេហានឹងគ្នា Andy Lau និង Carol Chu មិនបានចេញមកជួបមុខគ្នា ជាច្រើនខែ ហើយមានពេលខ្លះដែលអ្នកទាំងពីរ បានជួបគ្នាតែម្តងក្នុងមួយឆ្នាំ។
ដើម្បីមានពេលឯកជន គូស្នេហ៍មួយគូនេះ ត្រូវទៅកន្លែងដែលគ្មានអ្នកណាស្គាល់ ហើយអាចនៅជាមួយគ្នា បានតែមួយទៅពីរសប្ដាហ៍ប៉ុណ្ណោះ។ បន្ទាប់ពី ស្រលាញ់គ្នាមួយរយៈមក Andy Lau និង Carol Chu បានរៀបការជាសម្ងាត់។

មិនទាន់ដល់ឆ្នាំ ២០០៨ នៅពេលដែលព័ត៌មាននៃអាពាហ៍ពិពាហ៍របស់ពួកគេ ត្រូវបានបង្ហាញ ឧស្សាហកម្មកម្សាន្តរបស់ចិនទាំងមូល មានការភ្ញាក់ផ្អើល។ Carol Chu ដែលជានារីវ័យក្មេងមកពីគ្រួសារអ្នកមានបំផុតមួយ នៅក្នុងប្រទេសម៉ាឡេស៊ី បានទទួលយកធ្វើជាស្ត្រីនៅពីក្រោយ Andy Lau ។
យោងតាមអ្នកដឹកនាំរឿង Wong Jing បានលើកឡើងថា បើទោះបីជា បានសម្ដែងជាមួយតារាស្រីស្អាតៗជាច្រើននាក់ក៏ដោយ តែ Andy Lau នៅតែស្មោះត្រង់ជាមួយនឹងដៃគូរបស់ខ្លួន។ ដែលនោះក៏ជាហេតុផលដែល Carol Chu ជឿជាក់ទាំងស្រុង និងលះបង់ខ្លួនឯងសម្រាប់ Andy Lau ។

ប៉ុន្មានឆ្នាំមកនេះ ជីវិតអាពាហ៍ពិពាហ៍របស់ Andy Lau តែងតែរក្សាភាពឯកជន។ ភរិយា និងកូនរបស់លោក រស់នៅជីវិតឯកជន ខណៈតារារូបនេះ កម្រចែករំលែកពីរឿងឯកជនណាស់ និងមិនដែលបង្ហោះរូបគ្រួសារតាមអ៊ីនធឺណិតនោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]