កម្សាន្ត៖ អាចនិយាយបានថា ជីវិតឯកជនរបស់គូស្វាមីភរិយា លោក Justin Bieber និង ភរិយា Hailey តែងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ខណៈដែល ចាប់តាំងពីរៀបការមក អ្នកទាំងពីរ តែងតែត្រូវបានគេទម្លាយពាក្យចចាមអារ៉ាមរាប់មិនអស់ ពីបែកបាក់គ្នា ។

យ៉ាងណាមិញ Justin Bieber ក៏បានបង្ហាញសកម្មភាពមួយ ដើម្បីលុបពាក្យចចាមអារ៉ាមទាំងនេះ។ ខណៈនៅក្នុងថ្ងៃបុណ្យម្ដាយ តារាចម្រៀងប្រុសរូបនេះ បានត្រៀមកាដូដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ភរិយា Hailey។ រូបលោកបានជួលក្រុមតន្ត្រីដោយលួចលាក់ ដើម្បីសម្តែង ខណៈកំពុងញ៉ាំអាហារពេលព្រឹក។ Hailey Bieber មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមិនអាចលាក់ស្នាមញញឹមដ៏រីករាយរបស់នាងបានឡើយ។ នេះជាកាដូដ៏មានន័យសម្រាប់ Hailey ព្រោះឆ្នាំនេះ ជាឆ្នាំដំបូងដែលនាងប្រារព្ធទិវាអ្នកម្តាយ បន្ទាប់ពី សម្រាលបានកូនប្រុសដំបូង កាលពីខែសីហាកន្លងទៅ។

សកម្មភាពដ៏ផ្អែមល្ហែមរបស់ Justin Bieber បានបំបិទពាក្យចចាមអារ៉ាមថា គូស្វាមីភរិយាមួយគូនេះ រៀបនឹងបែកគ្នា។ វីដេអូរបស់ Justin Bieber ផ្តល់ឱ្យភរិយានូវកាដូពិសេសក្នុងថ្ងៃ Mother's Day និងបានឆក់យកចំណាប់អារម្មណ៍ នៅលើបណ្តាញសង្គមយ៉ាងលឿន ដោយទទួលបានមតិវិជ្ជមានរាប់មិនអស់។

គួររំឮកផងដែរថា កាលពីកន្លងទៅ Justin Bieber បានបញ្ចេញសកម្មភាពចម្លែកៗ លើបណ្តាញសង្គម បង្កឱ្យមានពាក្យចចាមអារ៉ាម ពីរឿងបែកបាក់អាពាហ៍ពិពាហ៍។ ខណៈជារឿយៗរូបលោក បានបង្ហាញខ្លួនជាមួយនឹងរូបរាងស្គមស្គាំង ស្លេកស្លាំង ធ្វើសកម្មភាពគ្មានជីវិត និងខ្វះភាពរឹងមាំ។ ចាប់តាំងពីនេះមក ក៏មានពាក្យចចាមអារ៉ាមថា តារាចម្រៀងប្រុសរូបនេះ ប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យកើតមានអាកប្បកិរិយាចម្លែកជារឿយៗ និងប៉ះពាល់ដល់ជីវិតស្នេហាផងដែរ ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]