ថៃ៖ អាចនិយាយបានថា ​គឺជា​គូស្វាមីភរិយា​ល្បី​មួយ នៅក្នុង​វិស័យ​សិល្បៈ សម្រាប់តារាស្រី Nune Woranuch បើទោះ​បី​ជា​ នាងមិន​សូវ​បានបង្ហាញ​ភាព​ផ្អែម​ល្ហែម​ជាមួយនឹងស្វាមីក៏ពិតមែន ប៉ុន្តែ​អ្នកទាំងពីរ នៅ​តែ​ស្រលាញ់​គ្នា​ បង្ហាញពីទំនាក់ទំនងល្អក្នុងគ្រួសារ ជា​បន្ត​បន្ទាប់​ ខណៈពេលនេះ គឺជាខួបអាពាហ៍ពិពាហ៍ ១៥ ឆ្នាំរបស់ពួកគេ ផងដែរ។

Nune
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ លោក Tod Piti ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់ តារាស្រី Nune បានបង្ហោះរូបភាពពីពិធីភ្ជាប់ពាក្យជាមួយ Nune នៅលើ IG ជាមួយនឹងសារបង្ហោះ ថា «១៥ ឆ្នាំហើយ ជាទីស្រឡាញ់របស់ខ្ញុំ» ។

Nune និង ស្វាមី

ការបង្ហោះនេះពី Tod Piti ត្រូវបានគេហៅថា មានភាពឆាប់រហ័សណាស់ ការបង្ហោះ​ក្រោយ​ពាក់​កណ្ដាល​អធ្រាត្រ​ ថ្ងៃ​ទី​១៣ ខែឧសភា ឈានចូលថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៥ ដែល​បង្ហាញ​ពី​ការ​គិត​គូរពីខួប​មួយនេះ និងជាថ្ងៃដ៏សំខាន់សម្រាប់ពួកគេទាំងពីរ។

Nune និង ស្វាមី

ម៉្យាងវិញទៀត តារាស្រី Nune Woranuch ក៏បានបង្ហោះរូបថតផ្អែមល្ហែមជាមួយ Tod Piti រួមជាមួយនឹងពាក្យថា «៥ ៤ ៧ ៨ ថ្ងៃ នៅជាមួយអ្នក» បើទោះជាមានការបង្ហោះក្រោយក៏ដោយ ប៉ុន្តែ​វា​ក៏​ជា​ការ​រាប់​ថ្ងៃ ​ដែល​បាន​ចំណាយ​ពេល​រស់នៅ​ជាមួយ​គ្នា​ ជា​ប្ដី​ប្រពន្ធ។ ពួកគេមានការយកចិត្តទុកដាក់ដូចគ្នា ហើយមានអ្នកគាំទ្រជាច្រើន បានចូលមកអបអរសាទរដល់ស្វាមីភរិយាមួយគូនេះ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Nune និង ស្វាមី
Nune និង ស្វាមី
Nune និង ស្វាមី
Nune 
Nune 
Nune 
Nune 
Nune 
Nune 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]