រយៈពេលបួនខែដើមឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាមានចំនួនជាង ២ម៉ឺនជើង គឺកើនឡើងជាង១៧ភាគរយ ខណៈអ្នកដំណើរចេញ-ចូលមានជាង ២.៥លាននាក់ កើនឡើងជាង១៨ភាគរយបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នាកាលពីឆ្នាំទៅមិញ។នេះបើយោងតាមប្រភពរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ចាប់គិតពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់ អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ) មាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស-ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនជើង (២២,៦៨៦ជើង) មានការកើនឡើងជាង១៧ភាគរយ បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
-អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២.៥លាននាក់ (២,៥២៥,២០៨នាក់) មានការកើនឡើងជាង១៨ភាគរយ បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤
-ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនតោន (២២,៣៥០តោន) មានការកើនឡើង៨ភាគរយបើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
ប្រភពដដដែលបន្តថា គិតត្រឺមខែមេសាឆ្នាំ២០២៥នេះ ជើងហោះហើរអន្តរជាតិ ទៅកាន់១២ប្រទេស ទៅកាន់គោលដៅរាជធានី/ទីក្រុង សរុបចំនួន៣៤ នៅក្នុងតំបន់ និងសកលលោក។ ប្រទេសចំនួន៦ ក្នុងចំណោមប្រទេស១២ប្រទេស ដែលមានចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលកម្ពុជាច្រើនជាងគេនោះគឺ ទី១.ប្រទេសថៃ ទី២.ចិន ទី៣.វៀតណាម ទី៤.សឹង្ហបុរី ទី៥.ម៉ាឡេស៊ី និងទី៦.ប្រទេសកូរ៉េ។
ក្នុងខែមេសាកន្លងទៅ ៖
-ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង៥ពាន់ជើង (៥,២៥២ជើង) មានការកើនឡើងជិត១២% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹងខែមេសា ឆ្នាំ២០២៤
-អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត៦០ម៉ឺននាក់ (៥៦៤,៥៧៣នាក់) មានការកើនឡើងជាង១៥% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹងខែមេសា ឆ្នាំ២០២៤
-ទំនិញតាមផ្លូវអាកាស (ទ្វេទិស) មានចំនួនជាង៥ពាន់តោន (៥,២០២តោន) មានការកើនឡើងជិត៣% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹងខែមេសា ឆ្នាំ២០២៤។
សូមរំលឹកថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន៦,៧លាននាក់ កើនឡើង២៣ ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣។ ទេសចរក្នុងស្រុកក៏បានកើនឡើងផងដែរ ដោយមានអ្នកធ្វើដំណើរចំនួន ២២,៥២លាននាក់ គឺកើនឡើង២០ ភាគរយធៀបនឹងឆ្នាំ២០២៣។
ដោយឡែកក្នុងត្រីមាសទីមួយ ឆ្នាំ២០២៥ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិជាង ១,៨៣ លាននាក់ពោលកើនឡើង១៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងទេសចរណ៍បានព្យាករថា ប្រាក់ចំណូលបានពីទេសចរអន្តរជាតិ នឹងកើនឡើងដល់ប្រមាណ ៥.១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលរួមចំណែកប្រមាណ ១០.៥ ភាគរយដល់ GDP របស់ប្រទេស៕
ប្រភព៖ ក្រសួងព័ត៌មាន


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]