អាជ្ញាធរខេត្តបាត់ដំបងគ្រោង នឹងរៀបចំពិធីបុណ្យផ្លែឈើប្រចាំឆ្នាំ២០២៥ ដ៏ធំមិនធ្លាប់មាននៅប្រទេសកម្ពុជា នៅខែមិថុនាឆ្នាំ២០២៥ខាងមុខនេះហើយ ដែលគ្រោងប្រារព្ធនៅកណ្តាលក្រុងបាត់ដំបង តែម្តង ក្រោមប្រធានបទ ៖«ទុរេនល្អ អង្ករបាត់ដំបង » ។
លោក អ៊ុច អ៊ំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានមានប្រសាសន៍ថា អំឡុងខែមិថុនានេះជារដូវកាលដែលម្ចាស់ចំការផ្លែឈើដូចជាទុរេនជាដើម កំពុងសម្រុកប្រមូលផល ហើយក៏ជារដូវដែលភ្ញៀវទេសចរណ៍សម្រេចចិត្តមកលេងកំសាន្តនៅខេត្តបាត់ដំបង ដែលរាល់ឆ្នាំរដូវនេះរថយន្តភ្ញៀវមានការកកស្ទះតាមផ្លូវជាតិលេខ១០ ពីចំណុចភ្នំសំពៅ ដល់ផ្លូវបំបែកចូលទៅតំបន់ចំការស្រុករតនមណ្ឌល និងស្រុកសំឡូត។ លោកថាពិពណ៌ផ្លែឈើនេះ នឹងធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនបន្ថែមទៀត ដោយពួកគាត់អាចមកលេងកំសាន្ត នៅពិធីបុណ្យផ្លែឈើកណ្តាលក្រុងបាត់ដំបងក៏បាន និងទៅលេងកំសាន្តទៅ ដល់ចំការផ្ទាល់ ក៏បាន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកថ្លែងនេះក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង ដើម្បីផ្ញើជូនថ្នាក់ដឹកនាំខេត្តពិនិត្យ និងសម្រេច ត្រៀមរៀបចំគម្រោងពិពណ៌ បុណ្យផ្លែឈើបាត់ដំបងឆ្នាំ២០២៥ នាពេលខ្លីខាងមុខ ដែលមានចូលរួមពីប្រធានមន្ទីរទេសចរណ៍, មន្ទីរពាណិជ្ជកម្ម ,មន្ទីរព័ត៌មាន និងមន្ទីរកសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មកាលពីព្រឹកថ្ងៃទី១៣ខែឧសភានេះ ។
ក្នុងបទបង្ហាញរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថាការត្រៀមរៀបចំពិធីបុណ្យផ្លែឈើបាត់ដំបងឆ្នាំ២០២៥នេះគឺយោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលជាផ្នែកមួយនៅក្នុងការគាំទ្រ ដល់យុទ្ធនាការទេសចរណ៍រដូវកាលបៃតង ដែលមានការណែនាំពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញឱ្យរដូវកាលភ្លៀង ដែលជារដូវការ Low season អត់សូវមានភ្ញៀវ ពីឆ្នាំនេះទៅប្រែឱ្យក្លាយជារដូវកាលបៃតង Gren season គឺ អនុញ្ញាតឱ្យភ្ញៀវទទួលបានបទពិសោធន៍ថ្មីក្នុងដំណើរទស្សនកិច្ចនៅរដូវកាលភ្លៀង។
ក្នុងបទបង្ហាញបញ្ជាក់ថាពិពណ៌ បុណ្យផ្លែឈើបាត់ដំបងនេះនឹងផ្តល់អត្ថប្រយោជន៍ ចូលរួមលើកកម្ពស់សេដ្ឋកិច្ចដល់ប្រជាកសិករ, ជួយជម្រុញដលដល់វិស័យទេសចរណ៍ តាមរយៈការទាក់ទាញ ជម្រុញផលិតផល ដែលប្រជាកសិករបង្កបង្កើនផលបាន និងចូលរួមក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះខេត្តផងដែរ ។
បន្ថែមពីនោះ ក៏ជាឱកាសបង្កើនទំនុកចិត្តដល់ភ្ញៀវ ដែលចង់ជាវផលិតផល ផល្លានុផល ក្នុងខេត្តបាត់ដំបងផ្ទាល់ដែលមានប្រភពច្បាស់លាស់ ,ផ្សព្វផ្សាយពីផលិតផលខេត្តបាត់ដំបង និងបានបង្កលក្ខណៈងាយស្រួលរវាងអ្នកទិញ និងអ្នកលក់ផងដែរ។ ក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងពិពណ៌ខាងលើ ក៏មានរៀបចំស្តង់ អង្ករបាត់ដំបង, ផល្លានុផលសំខាន់ៗក្នុងខេត្តបាត់ដំបងមានដូចជា ផ្លែទុរេន ម្នាស់ សាវម៉ាវ មៀន ក្រូច ដូង ត្នោត ស្រកានាគ ស្វាយ និងផ្លែឈើជាច្រើនមុខទៀត រួមទាំងមាន បង្អែម និងអាហារផងដែរ ។
ក្នុងព្រឹត្តិការណ៍នេះក៏មានការរៀបចំប្រកួតញ៉ាំផ្លែឈើ ការប្រណាំងរែកផ្លែឈើ នឹងព្រឹត្តិការណ៍កំសាន្តជាច្រើនទៀត ដូចជាការប្រគុំតន្រ្តី និងមានប្រកួតកីឡាប្រដាល់ជាដើម ៕
អត្ថបទ ៖ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]