កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា HyunA គឺជាតារាចម្រៀងរ៉េបកូរ៉េដ៏ល្បីល្បាញម្នាក់ ដែលនាងទើបតែបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមី Yong Junhyung បើទោះបីជាអ្នកគាំទ្រជាច្រើន បានរិះគន់នាងក៏ដោយ ព្រោះស្វាមីរបស់នាងជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវក្លឹបកម្សាន្ត Burning Sun ។


យ៉ាងណាមិញ ក្រោយរៀបការរួចមក HyunA ហាក់មានសេចក្ដីសុខជាងមុន ហើយថ្មីៗនេះនាងបានចេញបទចម្រៀងថ្មីមានចំណងជើងថា "Mrs.Nail" ទៀតផង ប៉ុន្តែហាក់មិនសូវបានទទួលការគាំទ្រដូចមុនឡើយ។

ថ្មីៗនេះ HyunA បានឡើងសម្ដែងបទ "Mrs.Nail" នៅលើឆាកតន្ត្រី ដើម្បីផ្សព្វផ្សាយបទចម្រៀងរបស់នាងប៉ុន្តែ អ្នកគាំទ្របែរជាសង្កេតឃើញថា នាងហាក់ឡើងទម្ងន់ជាងមុន និងមើលទៅផ្ទៃមុខរាងប៉ោង ដែលធ្វើឲ្យមានការសង្ស័យថានាងមានផ្ទៃពោះ តែពេលឡើងកម្មវិធីថ្មីមួយ HyunA បានទម្លាយថា មូលហេតុនៃការឡើងទម្ងន់របស់នាងគឺដោយសារវេជ្ជបណ្ឌិតប្រាប់នាងឲ្យឡើងទម្ងន់ ដើម្បីព្យាបាលជំងឺ ប៉ុន្តែនាងថានាងនឹងសម្រាកទម្ងន់វិញ ដោយសារនាងមានអារម្មណ៍ថារាងកាយនាងពិតជាធ្ងន់ណាស់ពេលនាងរាំ ដែលបញ្ជាក់ឲ្យដឹងថា នាងពុំបានមានផ្ទៃពោះអ្វីនោះឡើយ៕




ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]