កម្សាន្ត៖ អ្នកស្រី Hoang Xuan Mai ដែលត្រូវបានគេស្គាល់ថា ជាម្ដាយរបស់ តារាសម្ដែងស្រី Barbie Hsu សង្ឃឹមថា អតីតកូនប្រសារបស់អ្នកស្រី ដែលជាអ្នកជំនួញ លោក Wang Xiaofei នឹងស្រលាញ់កូនៗ ដែលមានជាមួយ Barbie កាន់តែខ្លាំងឡើង បន្ទាប់ពី លោករៀបការរួច។

Wang Xiaofei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅព្រឹកថ្ងៃទី ១៦ ខែឧសភា កន្លងទៅនេះ អ្នកស្រី Hoang Xuan Mai បានសរសេរ នៅលើទំព័រផ្ទាល់ខ្លួនថា «ថ្ងៃនេះ អតីតកូនប្រសាររៀបការហើយ ខ្ញុំសង្ឃឹមថា បន្ទាប់ពីរៀបការរួច ពួកគេ អាចស្រលាញ់ចៅរបស់ខ្ញុំ ដែលជាកូន ជាមួយនឹង Barbie Hsu។ បើគ្មានការយល់ព្រមពីគេ ខ្ញុំមិនអាចមើលឃើញចៅរបស់ខ្ញុំបានឡើយ ទោះ​បីជា​ពួក​គេ​ ជិតដិតជាមួយ​ខ្ញុំ​យ៉ាង​ណា​ក៏​ដោយ»។

Wang Xiaofei និង ម្ដាយ Barbie Hsu

ម្ដាយរបស់ Barbie Hsu ក៏បានសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់កូន និងបានលើកទឹកចិត្តខ្លួនឯងឱ្យឆ្លងផុតភាពសោកសៅមួយនេះ។ យ៉ាងណាមិញ ទស្សនិកជនជាច្រើន ក៏បានបន្សល់ទុកសារលើកទឹកចិត្តសម្រាប់អ្នកស្រី ដោយសង្ឃឹមថា អ្នកស្រីនឹងពេញចិត្តចំពោះអ្វីដែលមាន ហើយអាចយកឈ្នះលើការឈឺចាប់ក្នុងពេលឆាប់ៗនេះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei 
Wang Xiaofei 
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]