កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រវិស័យ KPOP ប្រាកដជាបានស្គាល់កញ្ញា Sandara សមាជិកក្រុម 2NE1 ហើយដែលកញ្ញាគឺជា តារាចម្រៀងស្រីសាច់ចាំ ដែលមានសម្រស់ស្រស់ស្អាត និងទេពកោសល្យជាច្រើន ហើយជារឿយៗកញ្ញាតែងតែចេញមកអង្រួនបេះដូងអ្នកគាំទ្រជាមួយនឹងរូបថតស្អាតៗជាច្រើន។

ថ្មីៗនេះ នាថ្ងៃទី១៦ខែឧសភា Sandara បានបន្តធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនឹងសម្រស់របស់នាង បន្ទាប់ពីនាងបានបង្ហោះរូបភាពនាង បង្ហាញខ្លួនក្នុងកម្មវិធីមួយ ដែលនាងបានរាំនិងច្រៀងយ៉ាងរស់រវើក ដែលធ្វើឲ្យអ្នកគាំទ្របានឃើញពីរាងរៅនិងរូបសម្រស់របស់នាង។

ក្នុងរូបភាពទាំងនេះ Sandara បានពាក់អាវវាលក្លៀកបែប Crop Top បញ្ចេញក្បាលពោះគូជាមួយនឹងខោខោប៊យជើងខ្លី បញ្ចេញក្បាលពោះនិងគល់ភ្លៅដ៏ស្រឡៅស្រឡូន ដោយសក់នាងបានសើមទៀតផង។ យ៉ាងណាក៏ដោយ នាងនៅមានស្នាមញញិមដ៏ស្រស់ស្អាត ជាមួយនឹងការតុបតែងមុខបែបកាចឆ្នាស លាបក្រែមពណ៌ក្រហមដិតនិងពាក់ក្រវិលកងធំៗ។
បន្ទាប់ពីបានឃើញរូបភាពទាំងនេះហើយ អ្នកគាំទ្របានចូលទៅបញ្ចេញមតិកោតសរសើរថានាងពិតជាស្រស់ស្អាតក្មេងជាងវ័យ មើលពីត្រង់ណាក៏មិនដូចមនុស្សស្រីមានអាយុចូលដល់ខ្ទង់៤០ឆ្នាំនោះឡើយ៕


ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]