កម្សាន្ត៖ ថ្វីត្បិតថា Han So Hee ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងស្រីដ៏ស្រស់ស្អាតនិងមានទេពកោសល្យ លំដាប់ជួរមុខរបស់ប្រទេសកូរ៉េខាងត្បូង ធ្លាប់មានរឿងអាស្រូវទាក់ទងនឹងអតីតមិត្តប្រុសក៏ដោយ ក៏គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងហាក់ពុំធ្លាក់ចុះនោះឡើយ ពោលគឺនាងនៅតែបន្តចេញមុខនៅតាមកញ្ចក់ទូរទស្សន៍ព្រមទាំងរឿងភាគជាច្រើនហូរហែ។


យ៉ាងណាមិញ បើគេនិយាយពីជីវិតក្រៅឆាកវិញ So Hee ភាគច្រើនចូលចិត្តតែងខ្លួនបែបស្រីឆ្នាស ដោយនាងធ្លាប់បានចាក់សាក់តាមដងខ្លួន ចោះក្រវិលមាត់ ព្រមទាំងការផាត់មុខបែបស៊ិចស៊ី មើលទៅដិតៗហឹរហោះជាដើម ប៉ុន្តែថ្មីៗនេះ នាថ្ងៃទី១៦ខែឧសភាកន្លងទៅ Han So Hee បានធ្វើឲ្យអ្នកគាំទ្រចំហមាត់ក្រោយបង្ហាញខ្លួននៅព្រលានយន្តហោះអន្តរជាតិ Incheon ។

ក្នុងនោះគេសង្កេតឃើញថា ការតុបតែងខ្លួនរបស់នាងមើលទៅស្រស់ស្អាតបែបនារីស្លូតបូតសុភាពរាបសារដោយនាងបានពាក់រ៉ូបពណ៌សត្រឹមពាក់កណ្ដាលជង្គង់ ជាមួយនឹងអាវរងាដៃវែងពាក់ពីក្រៅពណ៌ដូចគ្នា ហើយលើសពីនេះទៅទៀត នាងបានបន្ថែមស្ទាយ៍ផាត់មុខបែបផ្កាឈូកៗ ដោយទម្លាក់សក់ពណ៌ខ្មៅក្រឹបរបស់នាង មើលទៅពិតជាស្រស់ស្អាត ដូចទេពធីតា ខុសពីស្ទាយ៍ធម្មតារបស់នាងជាខ្លាំង៕





ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]