កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid បានបញ្ចប់ការទិញយកខ្សែការពារ Dean Huijsen ពីក្លិប Bournmouth ហើយ។

ក្រុមរបស់លោក Xabi Alonso ដែលជាគ្រូបង្វឹកថ្មីជំនួសកន្លែងលោក Carlo Ancelotti បានទិញយក Dean ក្នុងតម្លៃខ្ទង់៥០លានផោន(ស្មើនឹងប្រមាណ ៦៦.៥ លានដុល្លារ) ដោយខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះក៏បានបដិសេធក្លិបធំៗជាច្រើននៅ Premier League ដែលបានឲ្យប្រាក់ឈ្នួលខ្ពស់ជាង ដើម្បីផ្លាស់មកកាន់ទឹកដី Santiago Bernabeu ផងដែរ។

Huijsen បានធ្វើតេស្តសុខភាពក្នុងនាមជាកីឡាករ Real Madrid រួចរាល់ហើយកាលពីយប់មិញ ដោយគេនឹងចុះកុងត្រាចំនួន៥ឆ្នាំឯណោះ។

គួរបញ្ជាក់ផងដែរថាក្រៅពី Dean Huijsen នេះ Real Madrid ក៏ជោគជ័យក្នុងការនាំយកខ្សែការពារសញ្ជាតិអង់គ្លេស Trent Alexander-Arnold ពី Liverpool ដោយពុំអស់ប្រាក់ថ្លៃផ្ទេរសូម្បីមួយកាក់មួយសេន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]