កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David Beckham និង ភរិយា Victoria កំពុងស្ថិតក្នុងចំណោមគ្រួសារអ្នកមានបំផុត ក្នុងប្រទេសអង់គ្លេស ដែលមានទ្រព្យសម្បត្តិ ៥០០ លានផោន(ប្រហែល ៦៦៥លានដុល្លារ)។

យោងតាម កាសែត The Sunday Times បានចេញផ្សាយពីបញ្ជីបុគ្គល និងគ្រួសារដែលមានបំផុតចំនួន ៣៥០ នៅចក្រភពអង់គ្លេសកាលពីថ្ងៃទី ១៦ ខែឧសភា បានបង្ហាញថា គ្រួសារ David Beckham ជាប់ចំណាត់ថ្នាក់ទី ២៧៣ ដែលកើនឡើង ២៤ កន្លែង បើធៀបនឹងឆ្នាំមុន។ អតីតកីឡាកររូបនេះ និងភរិយា បានចូលក្នុងបញ្ជីដំបូងក្នុងឆ្នាំ ២០០២ ជាមួយនឹងទ្រព្យសម្បត្តិ ៣៥ លានផោន។

ឥឡូវនេះ ទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធមួយគូនេះ ត្រូវបានគេប៉ាន់ស្មាន ថាមានចំនួន ៥០០ លានផោន ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន។ ទ្រព្យសម្បត្តិរបស់អ្នកទាំងពីរ ត្រូវបានគេកំណត់ថា បានកើនឡើង ៤៥ លានផោន នៅចន្លោះឆ្នាំ ២០២៤ និង ២០២៥ ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]