ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល ២៤ ម៉ោង គិតចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយបង្ហាញថានៅទូទាំងប្រទេសកម្ពុជាមានគុណភាពខ្យល់ស្ថិតក្នុងកម្រិត "ល្អណាស់"។

យោងតាមការវាស់វែង កំហាប់ភាគល្អិតនិចលជាមធ្យមសម្រាប់រយៈពេលដូចបានបញ្ជាក់ មានត្រឹមតែ ១០.៣៧ ក្រាមក្នុងមួយម៉ែត្រគូប (µg/m³) ដែលទាបជាងស្ដង់ដារកំណត់ត្រឹម ៥០ ក្រាមក្នុងមួយម៉ែត្រគូប (µg/m³)។ ផ្អែកលើទិន្នន័យនេះ សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index - AQI) ត្រូវបានគណនា និងបង្ហាញថាស្ថិតក្នុងកម្រិត "ល្អណាស់"។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ខេត្ត-រាជធានីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សុទ្ធតែមានគុណភាពខ្យល់ល្អប្រសើរ ដោយមានការចង្អុលបង្ហាញជាពណ៌ខៀវ ដែលតំណាងឱ្យគុណភាពខ្យល់ល្អណាស់។ ខេត្ត-រាជធានីទាំងនោះរួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តប៉ៃលិន។

ស្ថានភាពគុណភាពខ្យល់ដ៏ល្អនេះ បង្ហាញពីលក្ខខណ្ឌបរិស្ថានល្អប្រសើរសម្រាប់សុខភាពសាធារណៈនៅក្នុងអំឡុងពេលដែលបានរាយការណ៍៕ ដោយ៖ វង្ស

ប្រភព៖ ក្រសួងក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]