បាល់ទាត់៖ ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះប្រចាំក្រុម Tottenham Hotspur គឺ Heung Min Son (ឈ្មោះកូរ៉េ Son Heung Min) ត្រូវបានអតីតមិត្តស្រីរបស់គេជម្រិតទារប្រាក់ ដោយអះអាងថានាងមានផ្ទៃពោះជាមួយតារាបាល់ទាត់បុរសរូបនេះ។

 Heung Min Son និង អតីត​​មិត្តស្រី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងនេះបានបង្កភាពតក់ស្លុតនិងភ្ញាក់ផ្អើលជាខ្លាំងក្នុងពិភពកម្សាន្តនិងបាល់ទាត់ ក្រោយភ្នាក់ងាររបស់ Son បានដាក់ពាក្យបណ្ដឹងទៅតុលាការពាក់ព័ន្ធនឹងបទល្មើសជម្រិតទារប្រាក់មកលើរូបគេ។ នាថ្ងៃនេះ អតីតមិត្តស្រីរបស់ Son ដែលគេឲ្យឈ្មោះតំណាងថា "Yang" បានចូលខ្លួនស្រាយបំភ្លឺនៅតុលាការ ជាមួយនឹងមិត្តប្រុសនាពេលបច្ចុប្បន្នរបស់នាងតំណាងឲ្យឈ្មោះ "Yong" ដែលសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់នេះក៏បានចូលខ្លួនមកផងដែរ។

 Heung Min Son

អតីតមិត្តស្រីរបស់ Son ធ្លាប់បានជម្រិតទារប្រាក់ពីកីឡាករបាល់ទាត់រូបនេះម្ដងរួចមកហើយ ដោយ Son បានផ្ទេរប្រាក់ទៅឲ្យនាងពិតមែនដោយសារខ្លាចរឿងអាស្រូវរបស់គេប៉ះពាល់ដល់ក្លិប។ប៉ុន្តែនាឆ្នាំ២០២៥កាលពីថ្មីៗទៅនេះ នាងនិងមិត្តប្រុសបច្ចុប្បន្នរបស់នាងបានជម្រិតទារប្រាក់ចំនួន ជាង២សែន១ម៉ឺនដុល្លារអាមេរិកពី Son ទើបរូបគេបានបដិសេធនិងដាក់ពាក្យបណ្ដឹងតែម្ដង។

 Heung Min Son

ពាក្យចចាមអារ៉ាមបានលើកឡើងថា នាងគ្មានផ្ទៃពោះឡើយ ហើយសំឡេង Ultra Sound ចេញពីការពិនិត្យអេកូដែលនាងបានផ្ញើទៅឲ្យ Son នោះគឺមិនពិតនោះឡើយ ប៉ុន្តែយោងតាមការស៊ើបអង្កេតបានបញ្ជាក់ថា នាងពិតជាមានផ្ទៃពោះមែនតែបានរំលូតក្មេងនោះចោលតាំងពីឆ្នាំ២០២៤ ហើយសំឡេង Ultra Sound ដែលផ្ញើឲ្យ Son នោះគឺជាការពិតប៉ុន្តែគេពុំដឹងច្បាស់ទេថា ក្មេងនោះជាកូនរបស់ Heung Min Son ឬមួយមិនមែន៕

អតីតមិត្តស្រីរបស់ Son ដែលគេឲ្យឈ្មោះតំណាងថា "Yang" និង មិត្តប្រុសនាពេលបច្ចុប្បន្នរបស់នាងតំណាងឲ្យឈ្មោះ "Yong"

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]