កម្សាន្ត៖ តារាសម្ដែងប្រុស Kim Soo Hyun ត្រូវបានគេរាយការណ៍ថា ត្រូវក្រុមហ៊ុនតៃវ៉ាន់ 7-Eleven គ្រោងនឹងដាក់ពាក្យបណ្ដឹង ប្ដឹងទារសំណងនៃការខូចខាតកេរ្តិ៍ឈ្មោះ បន្ទាប់ពីរូបលោកមានរឿងអាស្រូវពាក់ព័ន្ធនឹងអតីតតារាសម្ដែងស្រី Kim Sae Ron ដែលបានទទួលមរណភាពទៅហើយ។

Kim Soo Hyun 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្បិតថាលោកបានចេញមកបកស្រាយដោយផ្ទាល់នៅក្នុងសន្និសីទកាសែតថា លោកពុំបានទាក់ទង Sae Ron នៅពេលនាងមិនទាន់គ្រប់អាយុក្ដី តែខាងគ្រួសាររបស់នាងបានចេញមកអះអាងហូរហែ ហើយទោះព័ត៌មានរឿងអាស្រូវនេះរាងស្ងប់ទៅហើយមែនតែ កេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun បានខូចខាតយ៉ាងដំណំ។

Kim Soo Hyun 

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថាក្រុមហ៊ុន 7-Eleven នឹងដាក់ពាក្យបណ្ដឹងទៅរូបលោក ដោយសារមុនពេលរឿងអាស្រូវផ្ទុះឡើង ក្រុមហ៊ុនបានរៀបចំផលិតផលដូចជាកាហ្វេ អាហារ និងវត្ថុអនុស្សាវរីយ៍ដែលសុទ្ធសឹងតែមានម៉ូដែលផ្សព្វផ្សាយជា Kim Soo Hyun ហើយគេគ្រោងនឹងបង្ហាញមុខជាអ្នកផ្សព្វផ្សាយឲ្យ ក្រុមហ៊ុននេះកាលពីខែមីនា ប៉ុន្តែគេពុំបានបង្ហាញមុខឡើយ ទើបវាបានឈានដល់ការខាតបង់ជាទឹកប្រាក់សរុបជាង ៧.៥៨លានដុល្លារឯណោះ។យ៉ាងណាមិញ ក្រុមហ៊ុន 7-Eleven ពុំទាន់បានធ្វើសេចក្ដីប្រកាសឬការបកស្រាយណាមួយជុំវិញករណីនេះនោះឡើយ៕

Kim Soo Hyun 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]