កម្សាន្ត៖ តារាសម្ដែងស្រី Carina Lau បានទាក់ទាញការចាប់អារម្មណ៍ ក្នុងវ័យ ៥៩ ឆ្នាំ នៅពេលដែល បានស្លៀកសម្លៀកបំពាក់ បញ្ចេញភាពស៊ិចស៊ីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះ។

តារាសម្តែង Carina Lau បានបង្ហាញខ្លួននៅក្នុងពិធីបើកភូមិបណ្តែតទឹក Shangri-La West Lake ក្នុងទីក្រុង Hangzhou កាលពីចុងសប្តាហ៍ កន្លងទៅ។ តារាសម្ដែងស្រីរូបនេះ បានស្លៀករ៉ូប វាលទ្រូងជ្រៅបែបស៊ិចស៊ី និងមានការរចនាការប៉ាក់នៅលើរ៉ូប ដែលជួយលើកសម្រស់រាងកាយរបស់នាង កាន់តែស្រស់ស្អាតមួយកម្រិតទៀត។

យ៉ាងណាមិញ នៅលើ Weibo មានមនុស្សជាច្រើន បានបញ្ចេញមតិថា តារាស្រីវ័យ ៥៩ ឆ្នាំរូបនេះ មានភាពស៊ិចស៊ីខ្លាំងពេក ខណៈដែលអ្នកសិល្បៈផ្សេងទៀត ស្លៀកពាក់សមរម្យណាស់។
ដោយឡែក នេះមិនមែនជាលើកទីមួយទេ ដែល Carina Lau រងការរិះគន់ថា ស្លៀកពាក់សិចស៊ីពេក ខណៈកាលពីប៉ុន្មានខែមុន តារាស្រីរូបនេះ ក៏បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលនាងស្លៀកសំលៀកបំពាក់ឈុតស្បៃ បង្ហាញរូបរាង និងក្បាលពោះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]