កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដ៏មានឥទ្ធិពល ដោយនាងមានអ្នកគាំទ្រច្រើនលើសលប់ ហើយអ្នកគាំទ្រតែងតែចង់ដឹងពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ក្រោយឆាកតន្ត្រីផងដែរ។

 Lisa និង Frederic
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អស់រយៈពេលជិតពីរឆ្នាំទៅហើយដែល Lisa មានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាជាមួយនឹងលោក Frederic Arnault ជាកូនប្រុសរបស់មហាសេដ្ឋីស្ដុកស្ដម្ភគឺលោក Bernard Arnault ដោយកន្លងមក មានរូបភាពបែកធ្លាយ ពីអ្នកទាំងពីរបានទៅដើរលេងជាមួយគ្នាជាច្រើនហើយ Lisa ក៏ធ្លាប់ត្រូវគេប្រទះឃើញថាបានដើរលេងជាមួយក្រុមគ្រួសាររបស់ Frederic ផងដែរ។

Lisa និង Frederic

ថ្មីៗនេះ មានរូបភាពមួយបានបែកធ្លាយគឺ Lisa បានទៅកម្សាន្តជាមួយនឹង Frederic នៅឯកោះស៊ីស៊ីលី ប្រទេសអ៊ីតាលី។ នៅក្នុងរូបភាពនោះ គេឃើញ Lisa ស្លៀកពាក់ឈុតអាវនិងសំពត់ពណ៌លឿងទុំ ខណៈ Frederic ស្លៀកខោរាងពណ៌ទឹកដោះគោនិងអាវយឺតពណ៌ស ហើយអ្នកទាំងពីរបានអង្គុយញ៉ាំអាហារថ្ងៃត្រង់នៅមាត់ឆ្នេរ មើលទៅពិតជារ៉ូមេនទិកនិងស្និទ្ធស្នាលខ្លាំងណាស់ ដែលកាន់តែបញ្ជាក់ឲ្យអ្នកគាំទ្របានដឹងថា ទំនាក់ទំនងពួកគេពុំមែនត្រឹមជាមិត្តធម្មតាទេ គឺចូលដល់ដំណាក់កាលស្នេហា គ្រាន់តែមិនមានការបញ្ជាក់ជាផ្លូវការណាមួយ៕

Lisa និង Frederic
Lisa និង Frederic
រូបភាពថ្មីរបស់ Lisa និង Frederic

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]