កម្សាន្ត៖ Han So Hee គឺជាតារាសម្ដែងស្រីល្បីឈ្មោះប្រចាំប្រទេសកូរ៉េ ដែលលេចធ្លោខ្លាំងណាស់នាពេលបច្ចុប្បន្នហើយទោះបីកន្លងមក នាងមានរឿងអាស្រូវជាមួយនឹងអតីតមិត្តប្រុសរបស់នាងក៏ដោយ ក៏កេរ្តិ៍ឈ្មោះរបស់នាងនៅតែល្បីល្បាញក្នុងស្រទាប់មហាជន។

Han So Hee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ So Hee បានទទួលកិត្តិយសត្រូវគេអញ្ជើញទៅចូលរួមមហោស្រពភាពយន្ត Cannes Film Festival លើកទី៧៨ នៅឯទីក្រុងកាន ប្រទេសបារាំង គឺកម្មវិធីដើរលើកម្រាលព្រំក្រហមធ្វើឡើងនាថ្ងៃទី១៩ខែឧសភាកន្លងទៅនេះ។

Han So Hee

ក្នុងនោះ So Hee បានចេញមកបង្អួតសម្រស់ក្នុងរ៉ូបពណ៌សបរិសុទ្ធស្រស់ស្អាតដូចព្រះនាងជារ៉ូបរបៀបចោមពុង និងមានសណ្ឋានប៉ោងនៅខាងក្រោម ព្រមទាំងទម្លាក់សក់ពណ៌ខ្មៅដ៏ត្រង់ស្អាតរបស់នាងបែបពុះកណ្ដាលហើយនាងបានបន្ថែមសម្រស់ជាមួយនឹងឈុតគ្រឿងអលង្ការដ៏ចែងចាំងផងដែរ។

Han So Hee

លើសពីនេះទៅទៀត So Hee ក៏បានឆ្លៀតបង្ហាញខ្លួនកាលពីថ្ងៃទី១៨ខែឧសភា នៅ Kering Women In Motion Awards ឆ្នាំ២០២៥ ដោយបានស្លៀករ៉ូបពណ៌ខ្មៅ ដៃតូច សាច់រលោងនិងស្បែៗ យ៉ាងស្រស់ស្អាត ដោយបានបញ្ចេញរាងរៅដ៏ស្រឡៅស្រឡូនរបស់នាងផងដែរ៕

រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]