កម្សាន្ត៖ តារាសម្តែងស្រី Liu Yifei បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលបានបង្អួតសម្រស់ដ៏លេចធ្លោ ពេលបង្ហាញខ្លួន នៅក្នុងពិធីជប់លៀងម៉ាកយីហោមួយ កាលពីថ្ងៃទី ១៩ ខែឧសភា កន្លងទៅនេះ។

Liu Yifei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារា​សម្ដែងស្រី Liu Yifei បាន​ចូល​រួម​ក្នុង​ការ​តាំង​ពិព័រណ៍​គ្រឿង​អលង្ការ​លំដាប់ខ្ពស់ Polychroma ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​ម៉ាក​យីហោ​ពិភពលោក​របស់ Bulgari ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្រុង Sicily ប្រទេស​អ៊ីតាលី។

នៅក្នុងព្រឹត្តិការណ៍ដែលមានឈ្មោះថា Star Melting Pot តារាស្រីរូបនេះ បានទាក់ទាញក្រសែភ្នែកទស្សនិកជនជាច្រើន ជាមួយនឹងភាពស្រស់ស្អាតរបស់នាង ក្នុងការតុបតែងខ្លួនដែលរួមបញ្ចូលគ្នា នូវសោភ័ណភាពបូព៌ានិងលោកខាងលិច។

រូបភាពថ្មី Liu Yifei 

ក្នុងនោះដែរ Liu Yifei ស្លៀកពាក់រ៉ូប Haute Couture ជាមួយត្បូងដែលជាផ្នែកមួយនៃខូលិកសិន Spring/Summer 2025 របស់ Elie Saab ដោយការប៉ាក់ទាំងមូលចំណាយពេល ៣០០ ម៉ោង ក្នុងការធ្វើដោយដៃ។ តារា​រូប​នេះ​ ក៏បាន​ផ្គូផ្គង​រ៉ូប​នេះ​ ជាមួយ​ឈុត​គ្រឿងអលង្ការ Serpenti របស់ Bulgari។

រូបភាពថ្មី Liu Yifei 

តារាសម្ដែងស្រី Liu Yifei ត្រូវបានទស្សនិកជនសរសើរថា ពីស្រស់ស្អាត ប្រៀបដូចជាព្រះនាង។ ហើយនាង​ គឺជា​តារា​សម្ដែង​ចិន​ដ៏​កម្រ​ម្នាក់​ ដែល​មាន​ឱកាស​ស្លៀក​សម្លៀក​បំពាក់ Elie Saab ដល់​ទៅ ១៣ ឈុត ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]