កម្សាន្ត៖ តារាចម្រៀងស្រី Rihanna បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងរ៉ូបពណ៌ខៀវដ៏តឹងណែន បង្ហាញពោះដ៏ធំរបស់នាង ខណៈដែលនាង មានផ្ទៃពោះកូនទី ៣ នៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes កាលពីថ្ងៃទី ១៩ ខែឧសភា កន្លងទៅនេះ។

តារាចម្រៀងស្រី Rihanna បានស្លៀកពាក់រ៉ូបសូត្រពណ៌ខៀវ Alaïa ជាមួយនឹងការកាត់ឆែកចំហៀង។ ផ្នែកសំពត់ ក៏បានជួយឱ្យតារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ បង្ហាញរាងកោង និងជើងរបស់នាង។ រូបនាងក៏បានបញ្ចប់រូបរាងឡូយឆើតឆាយ និងស្រឡូន ជាមួយនឹងគ្រឿងអលង្ការពេជ្រ និងស្បែកជើងកែងខ្ពស់ដែលត្រូវគ្នា។

តារាចម្រៀងរូបនេះ បានចូលរួមការបញ្ចាំងលើកដំបូង Highest 2 Lowest របស់មិត្តប្រុសរបស់នាង ដែលជាតារារ៉េប A$AP Rocky។ គូស្នេហ៍មួយគូនេះ បានថតរូបស្និទ្ធស្នាលនៅលើកម្រាលព្រំក្រហម ដែល Rocky បានឱបក្បាលពោះរបស់មិត្តស្រីរបស់ខ្លួនដោយក្តីស្រលាញ់។

ដូចកាលពីលើកមុន Rihanna នៅតែមានសុខភាពល្អ និងសកម្មអំឡុងពេលមានផ្ទៃពោះ។ នាង នៅតែរក្សាម៉ូដសម្លៀកបំពាក់ទាន់សម័យ ដោយមិនកំណត់ខ្លួនឯងចំពោះសម្លៀកបំពាក់អ្នកមានផ្ទៃពោះ។ Rihanna តែងតែត្រូវបានគេសរសើរចំពោះសម្លៀកបំពាក់ដ៏ក្លាហាន និងមិនធម្មតារបស់នាង ក្នុងអំឡុងពេលមានផ្ទៃពោះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]