កម្សាន្ត៖ ដូចដែលប្រិយមិត្តបានស្គាល់ហើយថា Lisa ដែលជាសមាជិកកូនពៅនៃក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងដ៏មានឥទ្ធិពលនិងលេចធ្លោម្នាក់ ដែលមានអ្នកតាមដានក្នុងបណ្ដាញសង្គមជាច្រើនរយលាននាក់ ដោយអ្នកគាំទ្រមិនត្រឹមតែចាប់អារម្មណ៍ពីសកម្មភាពលើឆាករបស់នាងទេ តែក៏តាមដានជីវិតផ្ទាល់ខ្លួនរបស់នាងដែរ។

កាលពីយប់ថ្ងៃទី២១ខែឧសភាកន្លងទៅនេះ Lisa បានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធ គ្រឿងអលង្ការថ្មីរបស់ម៉ាកយីហោ Bvlgari នៃប្រទេសអ៊ីតាលី ដែលរៀបចំឡើងនៅទីក្រុង Taormina នៃកោះស៊ីស៊ីលី នៃប្រទេសអ៊ីតាលី។

ក្នុងនោះ Lisa បានជះសម្រស់ស្អាតបែបព្រះនាងម្ចាស់ជាមួយនឹងរ៉ូបពណ៌ស ដែលច្នៃម៉ូតដោយលោក Krikor Jabotian ជារ៉ូបរបៀបសំយេះស្មា ដោយផ្នែកខាងលើមានដៃរាងប៉ោងៗពណ៌លឿងខ្ចី ឯផ្នែកខាងក្រោមជារ៉ូបពណ៌ស មានប៉ាក់ឌិនចំពីមុខ ដោយសម្រុងលុបកជើង។

ក្រៅពីនោះ Lisa ក៏បានពាក់គ្រឿងអលង្ការ Bvlgari គឺខ្សែដៃ ចិញ្ចៀន និងខ្សែក ហើយនាងបានផាត់មុខបែបដិតៗយ៉ាងស្រស់ស្អាត ជាមួយនឹងម៉ូតសក់ចងខ្ពស់ឡើង និងទម្លាក់សក់សេះពីមុខ ធ្វើឲ្យនាងមើលទៅកាន់តែស្រស់ស្អាតជះចំហាយបែបព្រះនាងម្ចាស់ រហូតអ្នកគាំទ្រនាំគ្នាសរសើរមិនដាច់ពីមាត់៕






ប្រភព៖: wmagazine
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]