កីឡា៖ ខ្សែប្រយុទ្ធឆ្នើមនិងជាប្រធានក្រុម Tottenham Hotspur គឺ Heung Min Son (ឈ្មោះជាភាសាកូរ៉េ Son Heung Min) បានដាក់លិខិតស្រាយបំភ្លឺទៅកាន់ប៉ូលិសពីដំណើរដើមចម ធ្វើឲ្យខ្លួនត្រូវអតីតមិត្តស្រីជម្រិតទារប្រាក់។

កាលពីពេលថ្មីៗទៅនេះ ប៉ូលិសប្រចាំតំបន់ Gangnam បានកោះហៅអតីតមិត្តស្រីរបស់ Son និងមិត្តប្រុសពេលបច្ចុប្បន្នរបស់នាង ចូលខ្លួនស្រាយបំភ្លឺនៅតុលាការពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់ពីរូបគេ ដោយអះអាងថានាងមានផ្ទៃពោះកូនរបស់គេ ហើយបើសិន Son មិនផ្ដល់ប្រាក់តាមការចង់បានរបស់នាងទេ នាងនឹងទម្លាយវីដេអូនិងភស្តុតាងទាំងអស់តែម្ដង។

ក្នុងនោះ Son បានស្រាយបំភ្លឺថាខ្លួនបានចួបនារី ដែលត្រូវគេឲ្យឈ្មោះតាងថា "Yang" ស្ថិតនៅវ័យខ្ទង់២០ឆ្នាំជាងនៅពេលរូបគេបានវិលត្រឡប់មកកូរ៉េខាងត្បូងនាថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៤ ដើម្បីត្រៀមខ្លួនប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកជុំទី២។ Son បានចួបនាងនាថ្ងៃទី៣១ខែឧសភា និងថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៤ និងបន្តដល់ថ្ងៃទី២ខែមិថុនាមុននឹងក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានចាកចេញទៅប្រកួតនៅប្រទេសសឹង្ហបុរី។


បន្ទាប់ពីមួយខែក្រោយមក នារីម្នាក់នោះបានទាក់ទងទៅអ្នកតំណាងរបស់គេថានាងមានផ្ទៃពោះហើយ ហើយ Son បានទាមទារឲ្យមានការចួបគ្នាផ្ទាល់ជាមួយនាង តែនាងបានបដិសេធនិងបានទាមទារប្រាក់ពី Son ដោយមិនចង់ចួប Son ដោយផ្ទាល់នោះទេ។ យ៉ាងណាមិញ ទោះរឿងក្ដីនេះនៅតែបន្តតែ ប៉ូលិសគ្មានគម្រោងកោះហៅ Heung Min Son ឲ្យចូលខ្លួនមកបកស្រាយអ្វីទៀតនោះឡើយដោយនឹងស្រាវជ្រាវពាក់ព័ន្ធនឹងនារីម្នាក់នោះ ព្រមទាំងមិត្តប្រុសបច្ចុប្បន្នរបស់នាង៕

ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]