កម្សាន្ត៖ នៅតែធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ ជាមួយនឹងស្ទាយ៍តុបតែងខ្លួន របស់តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា ដែលតែងតែបានបង្ហាញពីរូបសម្រស់ដ៏ស្រស់ស្អាត ឆើតឆាយ ពោរពេញដោយភាពទាក់ទាញ មិនថាពេលចេញមកកម្សាន្ត ក្នុងពេលចូលរួមកម្មវិធីផ្សេងៗ នោះឡើយ។

ដោយឡែក កាលពីថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ជាមួយនឹងស្ទាយ៍ថ្មីដ៏ស្រស់ស្អាត បើទោះបីជាស្លៀកពាក់ក្នុងឈុតសាមញ្ញក៏ពិតមែន តែរូបនេះបានបង្ហាញភាពលេចធ្លោ ជាមួយនឹងការតុបតែងមុខ និងម៉ូតសក់យ៉ាងមានមន្តស្នេហ៍ បង្ហាញសម្រស់កាន់តែក្មេងជាងវ័យ ទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន នៅតែបង្ហាញការពេញចិត្ត ព្រមទាំងសរសើរ ទៅលើការបង្ហាញស្ទាយ៍ថ្មីជាមួយនឹងភាពស្រស់ស្អាតលេចធ្លោ ក្មេងជាងវ័យ របស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]