កម្សាន្ត៖ មានពាក្យចចាមអារ៉ាមមួយបានផ្ទុះឡើងថា Roséដែលជាតារាចម្រៀងសំឡេងក្រអៅក្រអួន ប្រចាំក្រុមចម្រៀងនារី BLACKPINK បានមានទំនាក់ទំនងស្នេហាជាមួយនឹង តារាសម្ដែងប្រុស Evan Mock ។

Rosé
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះមិនមែនជាលើកទីមួយទេដែលពាក្យចចាមអារ៉ាមនេះបានផ្ទុះឡើង ដោយសារកន្លងមក Rosé និង Evan ដែលជាតារាប្រុសតួអង្គសម្ដែងក្នុងបទ "Toxic Till The End" របស់នាង ហាក់បង្ហាញរូបថតស្និទ្ធស្នាលជាច្រើនជាមួយគ្នា ហើយអ្នកទាំងពីរក៏ធ្លាប់ចេញទៅដើរលេងជាមួយគ្នាផងដែរ។

Rosé

អ្នកគាំទ្រមួយចំនួននាំគ្នាសន្និដ្ឋានបែបនេះ ក្រោយពេលឃើញថា Rosé ធ្វើដំណើរមកទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ញឹកញាប់ ដែលជាកន្លែង Evan Mock រស់នៅ ហើយទោះខាងភ្នាក់ងាររបស់ Rosé ពុំទាន់មានបង្ហើបកាលវិភាគណាមួយក៏ដោយក៏អ្នកគាំទ្រជឿថា ដំណើរកម្សាន្តនេះមើលទៅដូចមិនពាក់ព័ន្ធនឹងរឿងការងារឡើយ គឺទំនងជារឿងផ្ទាល់ខ្លួនច្រើនជាង។

Rosé និង Evan Mock 

យ៉ាងណាមិញ មតិអ្នកគាំទ្រមួយចំនួនទៀតបានអះអាងថា Rosé គ្រាន់តែមានការងារនៅទីនោះប៉ុណ្ណោះ ហើយនាងពុំបានទាក់ទងគ្នាជាមួយ Evan Mock នោះឡើយ៕

Rosé និង Evan Mock 
Rosé និង Evan Mock 
Rosé និង Evan Mock 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]