កម្សាន្ត៖ តារាសម្តែងស្រី Liu Yifei បានរំឮកទស្សនិកជន នៅពេលដែលនាងបានបង្ហាញខ្លួន ជាមួយនឹងសក់ខ្មៅវែង នៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី ២៣ ខែឧសភា ក្នុងប្រទេសបារាំង។

តារាសម្ដែងស្រី Liu Yifei បានមកដល់ពិព័រណ៍ Louis Vuitton 2026 នៅទីក្រុងប៉ារីស ជាមួយនឹងម៉ូតសក់ខ្មៅត្រង់វែង។ នាងបានស្លៀកសម្លៀកបំពាក់ ចេញពីខូលិកសិន Fall Winter 2025 របស់ម៉ាកយីហោនេះ។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ទស្សនិកជនបានសរសើររូបរាងដ៏ក្មេងជាងវ័យ របស់ Liu Yifei ហើយបានកត់សម្គាល់ឃើញសក់ខ្មៅវែង និងមានសុខភាពល្អរបស់នាង។

កាមេរ៉ាថតមួយចំនួន បានចាប់យកពេលដែលសក់របស់នាងហើរតាមខ្យល់ ដែលនាំឱ្យអ្នកលេងអ៊ីនធឺណិតលើកឡើងថា «ការត្រឡប់មកវិញរបស់ Little Dragon Girl» (តួនាទីជោគជ័យពីមុនរបស់នាង)។
មតិលើ Weibo ក៏បាននិយាយថា Liu Yifei កាន់តែស្រស់ស្អាត និងទាក់ទាញ មានមន្តស្នេហ៍ ទៀតផង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]