កម្សាន្ត៖ នៅតែជាទីចាប់អារម្មណ៍ពីហ្វេនៗអ្នកគាំទ្រ សម្រាប់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមួយនឹងស្ទាយ៍តុបតែងខ្លួន ពោរពេញដោយភាពស្រស់ស្អាតទាក់ទាញ និងមានភាពទាន់សម័យ ស័ក្តិសម ជាមួយនឹងរូបសម្រស់ផូរផង់ របស់នាង ។

ថ្មីៗនេះវិញ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកអង្រួនចិត្តទស្សនិកជន ជាមួយនឹងការបង្ហាញរូបភាពថ្មីមួយចំនួន នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ រូបនាងបានបង្ហាញស្ទាយ៍តុបតែងខ្លួន ក្នុងឈុតពណ៌សយ៉ាងលេចធ្លោ បែបស៊ិ.ច.ស៊ី មើលទៅមានភាពឆើតឆាយ ទាក់ទាញយ៉ាងខ្លាំង រួមទាំងការលេងម៉ូតសក់ តុបតែងមុខ យ៉ាងសមគ្នា។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញបែបនេះហើយនោះ ក៏មានហ្វេនៗជាច្រើន បានបង្ហាញពីការពេញចិត្ត និងបានសរសើរស្ទាយ៍ដ៏ទាក់ទាញ មានមន្តស្នេហ៍ របស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]