កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Park Bo Gum គឺជាតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព ដែលមានរូបរាងសង្ហានិងពហុជំនាញ ដោយលោកក៏ពូកែវោហាសព្ទធ្វើជាពិធីករផងដែរ។

Park Bo Gum 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Bo Gum បានចេញមុខមកសារភាពចំៗនៅក្នុងកម្មវិធី The Seasons ថា លោកធ្លាប់បានលង់ស្នេហ៍នឹងតារាស្រីមកពីក្រុមចម្រៀង KPOP មួយកាលពីពីរឆ្នាំមុន។

Park Bo Gum

កាលណោះគឺឆ្នាំ២០២៣ ដែល Bo Gum បានបង្ហាញវត្តមានពិសេសក្នុងកម្មវិធី Music Bank នៅប្រទេសម៉ិចស៊ិច ដែលក្នុងកម្មវិធីនេះដែរក៏មានការចូលរួមច្រៀងពីសំណាក់ក្រុមចម្រៀងបុរសនារីជាច្រើន ក្នុងនោះក៏មានក្រុម (G)I-DLE) ដែលពេលនេះប្ដូរឈ្មោះមក i-dle ដែរ។

ក្រុម i-dle 
ក្រុម i-dle 

ក្នុងនោះលោកបានសារភាពថា លោកបានលង់ស្នេហ៍លើតារាស្រីឈ្មោះ Minnie ជាសមាជិកម្នាក់ក្នុងក្រុមនោះ ដោយគ្រាន់តែឃើញនាងភ្លាមៗ គឺដូចជាការឃើញភ្លាមស្រលាញ់ភ្លែតអ៊ីចឹង ប៉ុន្តែលោកពុំបានបន្ថែមថាអារម្មណ៍មួយនេះគ្រាន់តែជាការសរសើរមួយពេលឬយ៉ាងណានោះឡើយ៕

Minnie 
Minnie

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]