កម្សាន្ត៖ គឺជាប្រធានបទក្តៅមួយ បន្ទាប់ពី តារាសម្ដែងស្រី Ploy Chermarn បានបង្ហោះរឿងមួយចំនួនទាក់ទងនឹងតារារ៉េបមួយរូប រហូតមានមហាជន ចាប់ផ្ដើមតាមដាននិងចាប់អារម្មណ៍ ដោយសង្ស័យថាតើមានរឿងអ្វីពិតប្រាកដ ទើបក្រោយមក Ploy Chermarn ចេញមកនិយាយថា «កុំស្មាន»។ តែទោះជាយ៉ាងណា ក៏នៅមានការបង្ហោះដែលធ្វើឲ្យអ្នកលេងអ៊ីនធឺណិត ផ្ញើការលើកទឹកចិត្តដល់នាង។

យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែមានការអាប់ដេតមួយទៀតពី Ploy Chermarn ដែលបានបង្ហោះនៅលើ Instagram ទាំងកណ្តាលយប់ ដោយបញ្ជាក់ថា៖

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Ploy ថែមទាំងបញ្ជាក់ទៀតថា «ពួកយើងបែកគ្នាយូរហើយ ពួកយើងធ្វើជាមិត្តល្អនឹងគ្នា ប៉ុន្តែមានរឿងខ្លះដែលនាំឲ្យមានការយល់ច្រលំគ្នា។ វាគ្មានអ្វីដែលកើតឡើង នៅពេលដែលយើងនៅជាមួយគ្នានោះទេ។ អរគុណអ្នកទាំងអស់គ្នាដែលបារម្ភ» ។
ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនបានបញ្ចេញមតិ ដើម្បីផ្ញើការលើកទឹកចិត្តដល់រូបនាង ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]