ភ្នំពេញ៖ កាលពីថ្ងៃទី ២៥ ខែឧសភា សៀវភៅ Life’s Map របស់ឧកញ៉ា ជា តុងហ៊ួរ ដែលជាអ្នកជំនួញវ័យក្មេង បានសម្ភោធជាផ្លូវការហើយ ដែលប្រព្រឹត្តការណ៍មួយនេះ បានធ្វើឡើងយ៉ាងអធឹកអធម នៅក្នុងអគារ The RaNa ទួលគោក ។

ជាក់ស្តែង ដោយងាកក្រឡេកមើលភ្ញៀវកិត្តិយសដែលបានចូលរួមឃើញថា ពិតជាអស្ចារ្យ ដែលមានវត្តមានសាស្ត្រាចារ្យជើងចាស់ចូលរួមជាមួយ (ស្មេរ) លោកគ្រូ ទឹម ម៉ានី មួយរូបល្បីល្បាញនៅកម្ពុជានិង សំណាក លោកគ្រូៗ ដែលមាននូវចំណេះដឹងខ្ពស់ ជំនាញ និងបទពិសោធន៍ល្អៗជាច្រើនរូប រួមទាំងបងៗ សិល្បៈករ សិល្បការនី អ្នកជំនួញអាជីវកម្មផ្សេងៗ ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
ក្នុងនោះផងដែរ បើតាមប្រសាសនិ៍របស់ឧកញ៉ា ជា តុងហ៊ួរ បានឲ្យដឹងថា សៀវភៅផែនទីជីវិត Life’s Map ដូចជាចំណងជើងសៀវភៅអ៊ីចឹង គឺជាការចែករំលែក បទពិសោធនិ៍ពិតៗ របស់ ឧកញ៉ា ដែលបានផ្តល់ មេរៀនជីវិតទៅជូនអ្នកអាន ដែលសរសេរចេញពីជីវិតពិតៗរបស់ឧកញ៉ា មិនបកប្រែមិនមានទ្រឹស្តី មានតែចំណុចអនុវត្តន៍ពិតៗតែម្តង។

បន្ថែមពីនេះ សៀវភៅមួយនេះ បានផ្តល់តម្លៃអប់រំ របៀបរាប់អានមនុស្សនៅក្នុងសង្គម ដោះស្រាយបញ្ហាអាជីវកម្ម លើកទឹកចិត្តខ្លួនឯងមិនឲ្យរាថយ កំណត់ផ្លូវដើរទៅមុខត្រឹមត្រូវ ១០ ឆ្នាំទៅមុខ ទាំងអស់នេះមានក្នុងសៀវភៅនេះទាំងអស់ ហើយមានចំណុចជាច្រើនទៀត ៥០០ ទំព័រជាង សរសេរចេញពីជីវិតឧកញ៉ាផ្ទាល់ចំណាយពេល ១២ ឆ្នាំ មិនត្រឹមតែប៉ុណ្ណោះ ជាសៀវភៅដែលប្រណិត ល្អបំផុតក្នុងឆ្នាំ ២០២៥ ហើយនឹងគ្រោងទុក ដាក់តម្តល់ក្នុង ៥៩ ប្រទេសបណ្ណាល័យជាតិលើពិភពលោកទៀតផង។
យ៉ាងណាមិញ សៀវភៅ Life’s Map របស់ឧកញ៉ា ជា តុងហ៊ួរ ដែលជាសៀវភៅ ប្រណីតបំផុតមានតែមួយគត់ក្នុងប្រទេសកម្ពុជា នឹងគ្រោងដាក់លក់ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងតម្លៃ ៣៩ ដុល្លារ អ្វីដែលចាប់អារម្មណ៍នោះសៀវភៅនេះត្រូវបានកុម្មង់ទុកមុន រហូតដល់ ៣ពាន់ក្បាលរួចជាស្រេចហើយ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]